វៀតណាមចូលរួមកិច្ចប្រជុំជាប្រចាំលើកទី ២ នៃ​ក្រុមប្រឹក្សា​អភិបាល​នៃ​ទីភ្នាក់ងារ​ថាមពល​បរមាណូអន្តរជាតិ (IAEA)

(VOVWORLD) - ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែមិថុនា នៅសាធារណរដ្ឋអូទ្រីស ក្រុមប្រឹក្សាអភិបាលនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានបើកកិច្ចប្រជុំជាប្រចាំ ដោយមានការចូលរួមរបស់តំណាងប្រទេសជាសមាជិក IAEA ចំនួន ៣៥ និងអង្គការអន្តរជាតិជាអ្នកសង្កេតការណ៍។ 
វៀតណាមចូលរួមកិច្ចប្រជុំជាប្រចាំលើកទី ២ នៃ​ក្រុមប្រឹក្សា​អភិបាល​នៃ​ទីភ្នាក់ងារ​ថាមពល​បរមាណូអន្តរជាតិ (IAEA) - ảnh 1លោកឯកអគ្គរដ្ឋទូត Nguyen Trung Kien - តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំ IAEA (រូបថត៖ ក្រសួងការបរទេស)

គណៈប្រតិភូវៀតណាមដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Nguyen Trung Kien - តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំ IAEA ។ អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Nguyen Trung Kien បានសង្កត់ធ្ងន់ថា រាល់គោលការណ៍ និងគោលនយោបាយធំៗ និងការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការធានាសុវត្ថិភាព សន្តិសុខនុយក្លេអ៊ែរ និងការប្រើប្រាស់ថាមពលបរមាណូ ដើម្បីគោលដៅសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពបានរួមចំណែកអនុវត្តន៍រាល់ការសន្យាអន្តរជាតិរបស់វៀតណាម។ ទន្ទឹមនឹងនេះ វៀតណាមបានរួមជាមួយបណ្ដាប្រទេសជាសមាជិកបានចែករំលែកការយកចិត្តទុកដាក់ចំពោះសក្តានុពលនៃបច្ចេកវិទ្យាថ្មីៗ ដូចជាម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរខ្នាតតូច និងការតម្លើងម៉ូឌុល (SMRs) រោងចក្រអគ្គិសនីនុយក្លេអែរចល័ត (TNPP) និងរោងចក្រអគ្គិសនីនុយក្លេអ៊ែរបណ្តែតលើសមុទ្រ (FNPP) និងការវាយតម្លៃលើបញ្ហាប្រឈមរបស់វាចំពោះក្របខ័ណ្ឌគតិយុត្តិអន្តរជាតិ ផលប៉ះពាល់ចំពោះបរិស្ថាន សុវត្ថិភាព និងសន្តិសុខ។

លោកឯកអគ្គរដ្ឋទូតបានអះអាងថា ការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍ និងការផ្តល់អាជ្ញាប័ណ្ណ ប្រតិបត្តិការ និងការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរថ្មី ពោលខាងលើចាំបាច់ត្រូវអនុវត្តន៍ដោយប្រុងប្រយ័ត្នជាជំហានៗ ហើយកំណត់ក្របខ័ណ្ឌគតិយុត្តឲ្យសមស្របជាមួយច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ការពារបរិស្ថាន គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ធានាតម្លាភាព អនុវត្តតាមនីតិវិធី និងបទបញ្ញត្តិរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ