វៀតណាមចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ី - អឺរ៉ុបលើកទី ១៤

(VOVWORLD) - លោក ឧបនាយករដ្ឋមន្រ្តី បានអះអាងថា ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិនិង ប្រធានអាស៊ានឆ្នាំ ២០២០ នេះ វៀតណាមនឹងបន្តរួមដំណើរជាមួយបណ្ដាប្រទេសជាសមាជិក ASEM ដើម្បីពង្រឹងប្រព័ន្ធពហុភាគី និងជំរុញទំនាក់ទំនងភាពជាដៃគូ ASEM ក្នុងបញ្ហាសកលលោក ដើម្បីសុខសន្តិភាព និង ការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ទាំងពីរនិងនៅលើពិភពលោក។
វៀតណាមចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ី - អឺរ៉ុបលើកទី ១៤ - ảnh 1 ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី ការបរទេសលោក Pham Binh Minh (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ី - អឺរ៉ុបលើកទី ១៤ (FMM14) បានបើកនាថ្ងៃទី ១៦ ខែធ្នូនៅរដ្ឋធានីម៉ាឌ្រីត នៃប្រទេសអេស្ប៉ាញ។ អញ្ជើញចូលរួមក្នុង កិច្ចប្រជុំនេះ មានវត្តមានរដ្ឋមន្ត្រីការបរទេស និងប្រធានគណប្រតិភូចំនួន ៥៣ ដែលជាសមាជិកនៃវេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប (ASEM) (ប្រទេសអាស៊ីចំនួន ២១ និងប្រទេសអឺរ៉ុប សហភាពអឺរ៉ុប រួមទាំង លេខាធិការដ្ឋាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួន ៣០)។ គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី ការបរទេសលោក Pham Binh Minh។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minhបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការពហុភាគីមានតួនាទីពិសេសក្នុងគោលនយោ បាយកិច្ចការបរទេសរបស់វៀតណាម។ លោក ឧបនាយករដ្ឋមន្រ្តី បានអះអាងថា ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិនិង ប្រធានអាស៊ានឆ្នាំ ២០២០ នេះ វៀតណាមនឹងបន្តរួមដំណើរជាមួយបណ្ដាប្រទេសជាសមាជិក ASEM ដើម្បីពង្រឹងប្រព័ន្ធពហុភាគី និងជំរុញទំនាក់ទំនងភាពជាដៃគូ ASEM ក្នុងបញ្ហាសកលលោក ដើម្បីសុខសន្តិភាព និង ការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ទាំងពីរនិងនៅលើពិភពលោក។

នៅខាងក្រៅកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានអញ្ជើញជួបជាមួយរដ្ឋមន្រ្តីការបរទេសរូម៉ានីលោក រដ្ឋមន្ត្រីការបរទេស កាហ្សាក់ស្តង់ រដ្ឋមន្រ្តីការបរទេសអេស្បាញ ឧបនាយករដ្ឋមន្ត្រី - រដ្ឋមន្ត្រីការបរទេសអៀរឡង់ និងរដ្ឋមន្រ្តីការបរទេសប៊ុលហ្គារី; រដ្ឋមន្រ្តី ការបរទេស៖ជប៉ុន ប៉ូឡូញ ស្លូវេន ជាដើម ដើម្បីផ្លាស់ប្ដូរអំពីវិធានការជាក់ស្ដែង ក្នុងការជំរុញទំនាក់ទំនង សហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងបណ្ដាប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ