វៀតណាមចូលរួមកិច្ចប្រជុំនៃក្រុមទទួលបន្ទុកគំនិតផ្តួចផ្តើមតភ្ជាប់អាស៊ាន

(VOVWORLD) - នាថ្ងៃទី៣និងទី៤ខែតុលាឆ្នាំ២០១៩នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ានប្រចាំទីក្រុងហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ី បានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី៥៩នៃក្រុមទទួលបន្ទុកគំនិតផ្តួចផ្តើមតភ្ជាប់អាស៊ាន (IAI Task Force លើកទី ៥៩) និងកិច្ចប្រជុំពិគ្រោះយោបល់លើកទី ៩នៃក្រុមទទួលបន្ទុកគំនិតផ្តួចផ្តើមតភ្ជាប់អាស៊ានជាមួយដៃគូអាស៊ាន។ឯកអគ្គរដ្ឋទូតលោក Tran Duc Binh ប្រធានគណៈប្រតិភូវៀតណាមប្រចាំអាស៊ានបានចូលរួមក្នុងកិច្ចប្រជុំទាំងនេះ។

សូមគូសបញ្ជាក់ថា កិច្ចប្រជុំលើកទី ៥៩ នៃក្រុមទទួលបន្ទុកគំនិតផ្តួចផ្តើមតភ្ជាប់អាស៊ាន ដែលជាកិច្ចប្រជុំប្រចាំ ថ្នាក់តំណាងអចិន្ត្រៃយ៍នៃបណ្តាប្រទេសអាស៊ាន

វៀតណាមចូលរួមកិច្ចប្រជុំនៃក្រុមទទួលបន្ទុកគំនិតផ្តួចផ្តើមតភ្ជាប់អាស៊ាន  - ảnh 1ប្រតិភូចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ប្រចាំឆ្នាំលើកទី ៩ របស់ក្រុមការងារពិសេស ីIAI 

សំដៅពិនិត្យឡើងវិញ ចំពោះការអនុវត្តរាល់គម្រោងក្នុង IAI និងដាក់ចេញសំណើរជាដំណោះស្រាយ លើកកម្ពស់ប្រសិទ្ធិភាព នៃការអនុវត្តផែនការសកម្មភាពរបស់ IAI ដំណាក់កាលទី៣ (IAI Work Plan III)។ រហូតមកដល់ពេលនេះ ក្រោយរយៈពេល៣ឆ្នាំអនុវត្តន៍មក  មានសកម្មាភាពចំនួន១៩លើ២៦នៃផែនការការងារ IAI ដំណាក់កាលទី ៣ (២០១៦-២០២០) ត្រូវបានអនុវត្តន៍ គឺស្រូបយក ៧៣%។ បច្ចុប្បន្ននេះមានគម្រោងជាង១០០ត្រូវបានអនុម័តនិងកំពុងត្រូវបានអនុវត្តដោយមានទឹកប្រាក់សរុបជិត២៦លានដុល្លារអាមេរិក។សិង្ហបុរីឥណ្ឌាអាល្លឺម៉ង់អឺរ៉ុបនិងជប៉ុនជាដៃគូផ្តល់ជំនួយច្រើនជាងគេ។នាពេលខាងមុខនេះក្រុមការងារទទួលបន្ទុកការផ្តួចផ្តើមតភ្ជាប់អាស៊ាន បានឯកភាពបន្តជំរុញគម្រោងនានាហើយឆាប់ៗនេះនឹងនាំមកនូវសំណើគម្រោងចំនួន១៤ដែលកំពុងត្រូវបានអភិវឌ្ឍ។

នៅក្នុងកិច្ចប្រជុំនេះដែរប្រទេសជាដៃគូរបស់អាស៊ានបានបញ្ជាក់ជាថ្មីនូវចំណាប់អារម្មណ៍និងការប្តេជ្ញាចិត្តគាំទ្រគម្រោងនានាក្នុងក្របខ័ណ្ឌIAI ដោយសង្កត់ធ្ងន់ថាIAI គឺជាគំនិតផ្តួចផ្តើមនិងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយដើម្បីជួយកាត់បន្ថយគម្លាតអភិវឌ្ឍន៍ជាពិសេសការអភិវឌ្ឍនៅអាស៊ានតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ