វៀតណាមចូលរួមកិច្ចប្រជុំលើកទី៧០របស់ ESCAP

វៀតណាមចូលរួមកិច្ចប្រជុំលើកទី៧០របស់ ESCAP  - ảnh 1
តំណាងដែលចូលរួមក្នុងសន្និសីទ ESCAP លើកទី៧០នៅប្រទេសថៃ
(រូបថតៈ vov.vn)


(VOVworld)-ក្នុងរយៈពេល៥ថ្ងៃ (ពីថ្ងៃទី៤ដល់ទី៨សីហា) នៅទីក្រុងបាងកករបស់
ថៃ បានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី៧០ ដំណាក់កាលទី២ នៃគណៈកម្មាធិការ សេដ្ឋកិច្ច-សង្គមតំបន់អាស៊ីប៉ាស៊ីហ្វិក (ESCAP) របស់អ.ស.ប ក្រោមប្រធាន “តភ្ជាប់តំបន់សំដៅចែករំលែកភាពសម្បូរុងរឿង” ។ តំណាងគណៈប្រតិភូចំនួន៣០ មកពីបណ្តាប្រទេសជាសមាជិក បានចូលរួមសម័យប្រជុំថ្នាក់រដ្ឋមន្រ្តី ក្នុងបណ្តាថ្ងៃ ទី៧និងទី៨សីហា២០១៤។ គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួង
ការបរទេសលោក Ha Kim Ngocបានចូលរួមកិច្ចប្រជុំនេះ។

        ថ្លែងមតិក្នុងសម័យប្រជុំពេញអង្គ លោក Ha Kim Ngoc បានសង្កត់ធ្ងន់ថា ដើម្បីបង្កើនការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ ប្រទេសទាំងអស់ត្រូវខំប្រឹងប្រែងពង្រឹង
បរិយាកាសសន្តិភាព និងស្ថិរភាព ក្នុងនោះត្រូវធានាសេរីភាពនិងសុវត្ថិភាពនាវាចរ
ណ៍ ដោះស្រាយរាល់ជំលោះលើសមុទ្រក្នុងតំបន់ដោយសន្តិវិធី ឈរលើមូលដ្ឋាន គោរពច្បាប់អន្តរជាតិ។ ថ្លែងមតិក្នុងសម័យពិភាក្សាអំពីការអភិវឌ្ឍន៍ចីរភាព លោក
Ha Kim Ngoc អះអាងថា អភិវឌ្ឍន៍ចីរភាពជាគោលការណ៍សារវ័ន្ត១ ក្នុងយុទ្ធនាការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។ លោកអនុរដ្ឋមន្រ្តីបានស្នើរថា ESCAP បន្តការជួយឧបត្ថម្ភវៀតណាម ក្នុងការសម្រេចរាល់គោលដៅនៅសេសសល់ នៃ គោលដៅអភិវឌ្ឍន៍សហសវត្សន៍(MDG)ដល់ឆ្នាំ២០១៥ និងលាតត្រដាងអនុវត្តន៍ រាល់គោលដៅអភិវឌ្ឍន៍ចីរភាពបានចែងក្នុងរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥
របស់អ.ស.ប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ