វៀតណាមចូលរួមកិច្ចពិភាក្សា "រុស្ស៊ី - អាស៊ាន" នៅវេទិកាសេដ្ឋកិច្ច ប៉ែកខាងកើត

(VOVWORLD) - គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ វៀតណាម លោក Nguyen Chi Dung បានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចប៉ែក ខាងកើតលើកទី ៤ នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី។
វៀតណាមចូលរួមកិច្ចពិភាក្សា  រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ វៀតណាម លោក Nguyen Chi Dung អញ្ជើញចូលរួមកិច្ចពិភាក្សា "រុស្ស៊ី - អាស៊ាន" នៅវេទិកាសេដ្ឋកិច្ច ប៉ែកខាងកើត

នៅថ្ងៃទី ១១ ខែកញ្ញា ដែលជាថ្ងៃធ្វើការជាផ្លូវការលើកដំបូងរបស់វេទិកា សេដ្ឋកិច្ច លោក Nguyen Chi Dung បានថ្លែងមតិក្នុងកិច្ចពិភាក្សា "រុស្ស៊ី - អាស៊ាន" ។ វៀតណាមបានតំណាងឲ្យខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ដ៏រស់រវើក ដែលមាន កំណើនយ៉ាង ឆាប់រហ័សនិងស្ថិរភាពដោយមានកំណើន ផលិតផលក្នុងស្រុកសរុប (GDP) សម្រេចបានប្រមាណ ៦-៧% ក្នុងរយៈពេល ១០ ឆ្នាំកន្លង ទៅ។ វៀតណាមមាន ទំនាក់ទំនងពាណិជ្ជកម្មជាមួយ ប្រទេសប្រមាណ ២០០ នៅលើពិភពលោក ដោយមានទំហំពាណិជ្ជកម្មសម្រេច បាន ៤២៥ ពាន់លានដុល្លារអាមេរិក GDP មធ្យមលើមនុស្សម្នាក់ៗសម្រេចបានជិតដល់់ ២.៤០០ ដុល្លារអាមេរិក។ វៀតណាម កំពុងក្លាយជាកន្លែងយុទ្ធសាស្ត្រគួរឲ្យ ទាក់ទាញ វិនិយោគិនបរទេសផងដែរ។

លោក Nguyen Chi Dung បានអះអាងថាវៀតណាមមានគោលបំណងចង់ បន្តជម្រុញសកម្មភាពវិនិយោគទៅកាន់តំបន់ប្រពៃណីនិងមិត្តភាពដ៏ល្អប្រសើរនិងយូរ អង្វែងដូចជាប្រទេសរុស្ស៊ីនិងអាស៊ាន ហើយលោកក៏មានជំនឿជាក់ថា ដោយឈរលើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិង រុស្ស៊ី និន្នាការវិនិយោគទុនទៅកាន់រុស្ស៊ីនិយាយរួម និង ឆ្ពោះទៅតំបន់ ប៉ែកខាង កើតរុស៊្សីនិយាយដោយឡែក ក៏ដូចជា ទំនាក់ទំនងពាណិជ្ជកម្មរវាង ប្រទេសទាំង ពីរ នឹងរីកចម្រើនដ៏ល្អប្រសើរនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ