វៀតណាមចូលរួមក្នុងសមយុទ្ធរួមយុទ្ធសាស្ត្រ Zapad-២០២១ ក្នុងនាមជាអ្នកសង្កេតការណ៍

(VOVWORLD) - ក្រុមមន្រ្តីប្រយុទ្ធមកពីអ៊ូសបេគីស្ថាន ប៉ាគីស្ថាននិងស្រីលង្កា បានចូលរួមក្នុងផ្នែកបញ្ជាការនៃសមយុទ្ធនេះ ខណៈដែលតំណាងកងទ័ពវៀតណាមចិននិងមីយ៉ាន់ម៉ាបានចូលរួមជាអ្នកសង្កេតការណ៍។ 
វៀតណាមចូលរួមក្នុងសមយុទ្ធរួមយុទ្ធសាស្ត្រ Zapad-២០២១ ក្នុងនាមជាអ្នកសង្កេតការណ៍ - ảnh 1ប្រធានាធិបតីរុស្ស៊ី V.Putin បានមើលការធ្វើសមយុទ្ធពីប៉ុស្តិ៍បញ្ជាការ (ប្រភព៖ Tass)

នៅថ្ងៃទី ១៣ ខែកញ្ញា ដំណាក់កាលសំខាន់បំផុត នៃសមយុទ្ធរួមយុទ្ធសាស្ត្រ Zapad-២០២១ ត្រូវបានធ្វើឡើងនៅទីលានហ្វឹកហាត់ Mulino នៃខេត្ត Nizhny Novgorod នៃប្រទេសនេះ ដោយមានការចូលរួម ពីអង្គភាពយោធាខាងលិច នៃសហ ព័ន្ធរុស្ស៊ី អង្គភាពយោធានៃប្រទេសអាមេនី បេឡារុស ឥណ្ឌា កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាននិងម៉ុងហ្គោលី។ ក្រុមមន្រ្តីប្រយុទ្ធមកពីអ៊ូសបេគីស្ថាន ប៉ាគីស្ថាននិងស្រីលង្កា បានចូលរួមក្នុងផ្នែកបញ្ជាការនៃសមយុទ្ធនេះ ខណៈដែលតំណាងកងទ័ព វៀតណាម ចិននិងមីយ៉ាន់ម៉ាបានចូលរួមជាអ្នកសង្កេតការណ៍។ សមយុទ្ធ Zapad-2021 នឹងប្រព្រឹត្តទៅនៅទីលានហ្វឹកហាត់ចំនួន ៩ របស់រុស្ស៊ីនិងកន្លែង ៥ ទៀតនៅបេឡារុស្ស។ កន្លែងធ្វើសមយុទ្ធមានចម្ងាយជាង ២០០០ គីឡូម៉ែត្រពីសមុទ្របាល់ទិកក្នុងខេត្ត Kaliningrad រហូតដល់ទីលានហ្វឹកហាត់នៅខេត្ត Voronezh និង Nizhny Novgorod។ សមយុទ្ធនេះមានការចូលរួមពីយោធាចំនួន ២០០.០០០ នាក់ យន្តហោះជាង ៨០ គ្រឿង ឧទ្ធម្ភាគចក្រ រថក្រោះជាង ២៩០ គ្រឿង កាំភ្លើងធំជាង ២៤០ បំណែក ប្រព័ន្ធរ៉ុក្កែតនិងកាំភ្លើងត្បាល់ ព្រមទាំងនាវាយោធា ១៥ គ្រឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ