វៀតណាមចូលរួមការប្រឡងជំនាញអាស៊ានលើកទី ១១ នៅម៉ាឡេស៊ី

វៀតណាមចូលរួមការប្រឡងជំនាញអាស៊ានលើកទី ១១ នៅម៉ាឡេស៊ី - ảnh 1
វៀតណាមចូលរួមការប្រឡងជំនាញអាស៊ានលើកទី ១១ នៅម៉ាឡេស៊ី (VNA)


(VOVworld) - ចាប់ពីថ្ងៃទី ១៩ ដល់ទី ២៩ កញ្ញា វៀតណាមនឹងចូលរួមការប្រឡង
 ជំនាញអាស៊ានលើកទី​ ១១ ឆ្នាំ ២០១៦ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅ ម៉េឡេស៊ី។
ការប្រឡងមានការចូលរួមរបស់បក្ខជនចំនួន ២៨០ នាក់និងអ្នក ជំនាញការ
ចំនួន ២០០ នាក់មកពីប្រទេសអាស៊ានចំនួន ៩។ គណៈប្រតិភូវៀត ណាមរួមមាន
បក្ខជនចំនួន ៤៤ នាក់នឹងចូលរួមប្រកួតប្រជែងលើវិញ្ញាសារចំនួន ២២។ ដើម្បី
ត្រៀមរៀបចំឲ្យការប្រឡងជំនាញអាស៊ានលើកទី ១១ វៀតណាមបានរៀបចំការ
ប្រឡងជំនាញជាតិនាខែឧសភាឆ្នាំ ២០១៦ កន្លង ទៅ ហើយជ្រើសរើសបាន
បេក្ខជនពូកែចំនួន ៦២ នាក់។ តាមនាយកដ្ឋាន បណ្តុះបណ្ដាលវិជ្ជាជីវៈវៀតណាម
បានឲ្យដឹងថា៖ ការងារហ្វឹកហាត់បានចាប់ផ្តើម ចាប់ពីថ្ងៃទី ១៦​ មិថុនា ដោយ
មានការចូលរួមរបស់អ្នកជំនាញការចំនួន ៩០ នាក់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ