វៀតណាមចូលរួមការសន្ទនាអាស៊ាន-អាមេរិកលើកទី ២៧


វៀតណាមចូលរួមការសន្ទនាអាស៊ាន-អាមេរិកលើកទី ២៧  - ảnh 1
វៀតណាមចូលរួមការសន្ទនាអាស៊ាន-អាមេរិកលើកទី ២៧ (Image: Vietnam+)

(VOVworld) – នារសៀលថ្ងៃទី ១០ មិថុនា បណ្ដាកិច្ចប្រជុំជាន់ខ្ពស់របស់អាស៊ាន
​  (SOM អាស៊ាន) និងរវាងអាស៊ានជាមួយដៃគូនានាដែលត្រូវបានរៀបចំឡើងនៅ
ទីក្រុង Yangoon របស់ មីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ៧ ដល់ទី ១០ មិថុនា បានបិទបញ្ចប់
។ ក្នុង បណ្ដាកិច្ចប្រជុំលើកនេះ បានសម្រេចការងារត្រៀមរៀបចំឲ្យសន្និសីទ
រដ្ឋមន្ត្រី ការបរទេសអាស៊ាន​និងសន្និសីទរវាងអាស៊ាននិងបណ្ដាដៃគូដែល
គ្រោងធ្វើឡើង នាខែ សីហា ខាងមុខ។ នាថ្ងៃទី ១០ មិថុនា ការសន្ទនាអាស៊ាន-
អាមេរិកលើកទី ២៧ បានប្រព្រឹត្តទៅសំដៅពិភាក្សាអំពីបញ្ហាក្តៅគគុកនានាក្នុង
តំបន់បុកសរុបទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអាមេរិក ការងារត្រៀមរៀបចំឲ្យសន្និសីទរដ្ឋមន្ត្រីអាស៊ាន-អាមេរិកនាខែសីហាខាងមុខ
និងសន្និសីទជាន់ខ្ពស់អាស៊ាន-អាមេរិកលើកទី ២ នាចុងឆ្នាំ ២០១៤។ ថ្លែងមតិ
ក្នុងការសន្ទនា អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Vinh បានវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលទទួលបានក្នុងទំនាក់ទំនងដៃគូរវាង
អាស៊ាននិងអាមេរិកការគាំទ្ររបស់អាមេរិកក្នុងការកសាងសហគមន៍បង្កើន
ការចងសម្ព័ន្ធនិងពង្រីកតួនាទីរបស់អាស៊ានក្នុងតំបន់។

ស្តីអំពីបញ្ហានៅសមុទ្រខាងកើត អនុរដ្ឋមន្ត្រី Pham Quang Vinh បានលើកច្បាស់
ថា៖ ការដែល ចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ដផយខុសច្បាប់និង
បញ្ជូននាវាអមការពារគ្រប់ប្រភេទនៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាប
បាតសមុទ្ររបស់វៀតណាម ព្រមទាំង មានអំពើហឹង្សាបង្ករឿងហេតុជា
បន្តបន្ទាប់ចំពោះភាគីវៀតណាម បានរំលោភលើច្បាប់អន្តរជាតិដ៏ធ្ងន់ធ្ងរ។ វៀតណាមប្តេជ្ញាការពារអធិបតេយ្យភាពនិងបូរណភាពដែនសមុទ្ររបស់ខ្លួន
ហើយស្នើឲ្យភាគីចិនដកស្ថានីយ៍ខួងនិងបណ្ដានាវាគ្រប់ប្រភេទចេញពីតំបន់
ដែនសមុទ្ររបស់វៀតណាម។ វៀតណាមស្វិតស្វាញជួបសន្ទនានិងអនុវត្តរាល់
វិធានការសន្តិភាពសមស្រប់ទៅនឹងច្បាប់អន្តរជាតិដើម្បីដោះស្រាយបញ្ហានេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ