វៀតណាមចូលរួមគាំទ្រគំនិតផ្តួចផ្តើមនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងជំងឺរាតត្បា

(VOVWORLD) -នាព្រឹកថ្ងៃទី២៧ ខែធ្នូ ក្រសួងសុខាភិបាល បានសម្របសម្រួលជាមួយក្រសួងការបរទេស ដើម្បីបើកពិធីមិទ្ទិញជួយជ្រោមជ្រែងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងជំងឺរាតត្បាត (២៧ ធ្នូ) ក្រោមប្រធានបទ “បង្កើនការគ្រប់គ្រងក្រុមហានិភ័យ” តាមទម្រង់អនឡាញ ជាមួយមូលដ្ឋានចំនួន៦៣ នៅទូទាំងប្រទេស។
វៀតណាមចូលរួមគាំទ្រគំនិតផ្តួចផ្តើមនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងជំងឺរាតត្បា - ảnh 1 ទិដ្ឋភាពទូទៅនៃពិធីមិទ្ទិញជួយជ្រោមជ្រែងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ (រូបថត៖ hanoimoi.com.vn)
ថ្លែងមតិក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល Nguyen Truong Son បានឲ្យដឹងថា រហូតមកដល់ពេលនេះ វៀតណាមបានចាក់វ៉ាក់សាំងជិត ១៥០លានដូស ក្នុងចំណោមជាង ១៦៦លានដូសដែលបានបែងចែក។ អត្រានៃការគ្របដណ្តប់វ៉ាក់សាំងយ៉ាងហោចណាស់ចំនួន ១ដូស គឺ៧៩% ហើយអត្រាគ្របដណ្តប់វ៉ាក់សាំងដូសមូលដ្ឋានគ្រប់គ្រាន់គឺ ៦៦% នៃប្រជាជនទាំងមូល។ អត្រានេះ បានលើសពីគោលដៅដែលអង្គការសុខភាពពិភពលោកបានដាក់ចេញរហូតដល់ចុងឆ្នាំ២០២១នេះ គឺ៤០% ប្រជាជននៃប្រទេសនីមួយៗ ត្រូវបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩។

យោងតាមផែនការ មកត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ វៀតណាមនឹងបញ្ចប់ការចាក់វ៉ា់សាំដូសទី២ សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ; បញ្ចប់ការចាក់ដូសទី ២ សម្រាប់កុមារអាយុពី ១២-១៨ឆ្នាំក្នុងខែមករា ឆ្នាំ ២០២២ និងចាក់ដូសទី៣ សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ