វៀតណាមចូលរួមជំនួបប្រាស្រ័យយុវជនអស៊ាន-ចិនលើកទី២

(VOVworld) - នាថ្ងៃទី២៧ មិថុនា នៅទីក្រុងសៀមរាប ប្រទេសកម្ពុជា បានប្រព្រឹត្ត
ទៅជំនួបប្រាស្រ័យយុវជនអាស៊ាន-ចិនលើកទី២ក្រោមប្រធានបទ “អប់រំនិងដឹក
នាំ” ដោយមានការចូលរួមរបស់តំណាង២៣៦រូបជំនួសមុខឲ្យយុវជននៃប្រទេស
អាស៊ានទាំង១០និងចិន។ជំនួបប្រាស្រ័យនេះនឹងបញ្ចប់នាថ្ងៃទី៣០ មិថុនា ក្នុងនោះ
មានសកម្មភាពសំខាន់ចំនួន៣សំដៅបង្កើនមនសិការអំពីការរស់ នៅជាអ្នកជិតខាង
ល្អនិងពលរដ្ឋល្អរវាងសមាជិកអាស៊ានទាំងអស់ជាមួយចិន។ តំណាងចូលរួមជំនួប
ប្រាស្រ័យនេះនឹងបង្កើនការយល់ដឹងអំពីទំនាក់ទំនងសហប្រតិបតិ្តការអាស៊ាន-ចិន
ជាពិសេសលើវិស័យអប់រំនិងដឹកនាំ។ជំនួប ប្រាស្រ័យនេះក៏ជាមូលដ្ឋានមិត្តភាព
ដើម្បីចែករំលែកការយល់ដឹង បទពិសោធន៍ និងការសាកល្បងក្នុងការអភិវឌ្ឍន៍ការ
អប់រំនៅប្រទេសនិមួយៗក៏ដូចជាប្លុកអាស៊ានទាំងមូលនិងចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ