វៀតណាមចូលរួមទិវាបុណ្យកាសែតមនុស្សធម៌លើកទី៨៦នៅបារាំង

វៀតណាមចូលរួមទិវាបុណ្យកាសែតមនុស្សធម៌លើកទី៨៦នៅបារាំង - ảnh 1
វៀតណាមចូលរួមទិវាបុណ្យកាសែតមនុស្សធម៌លើកទី៨៦នៅបារាំង

          (VOV)_​ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនាពេលថ្មីៗនេះ នៅទីក្រុង​បារីស។
ក្នុងបរិវេណ ៦០០ម៉ែត្រក្រឡា គណៈប្រតិភូវៀតណាមបានឧទ្ទេសនាម​នូវ​សមិទ្ធិផល
លែចធ្លោរបស់វៀតណាម ក្នុងរយៈពេល៧១ឆ្នាំ​កសាងនិងអភិវឌ្ឍន៍​ ជាពិសេសគឺ៣០
ឆ្នាំផ្លាស់ប្តូរថ្មី។ ថ្លែងមតិនៅទីនេះលោក Phan Duy Hien អគ្គនិពន្ធ​នាយកកាសែត 
Nhan Dan បានវាយតំលៃថា៖នេះគឺជាឱកាសមួយដើម្បី​អះអាងនូវចំណងសាមគ្គីភាព
ស្មោះត្រង់ រវាង​ប្រជាជនវៀតណាមនិង​ប្រជាជន​បារាំង។

          លោក Denis Rondepierre សមាជិកការិយាល័យនយោបាយ គណបក្ស​កម្មុយ​នីស្ត
បារាំងបានចាត់ទុកថា៖​ការចូលរួមជាប្រចាំឆ្នាំរបស់បក្សកម្មុយនីស្ត​វៀតណាម និងកា
សែតប្រជាជននិងសមាគមកាសែតមនុស្សធម៌ ដើរតួនាទីដ៏​សែនសំខាន់ រួមចំណែក
សំខាន់ ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងបក្ស​ទាំងពីរ និងប្រជាជាតិទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ