វៀតណាមចូលរួមផ្សារណាត់ទំនិញសិប្បកម្មវិចិត្រសិល្បៈឡាវ២០១៥

វៀតណាមចូលរួមផ្សារណាត់ទំនិញសិប្បកម្មវិចិត្រសិល្បៈឡាវ២០១៥ - ảnh 1
ផ្សារណាត់ទំនិញសិប្បកម្មវិចិត្រសិល្បៈឡាវលើកទី១៤ (រូបថត៖TTXVN)

(VOVworld) - នារសៀលថ្ងៃទី៣០ តុលា នៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវបានប្រារព្ធ
ឡើងផ្សារណាត់ទំនិញសិប្បកម្មវិចិត្រសិល្បៈឡាវលើកទី១៤ ដោយទាក់ទាញការ
ចូលរួមរបស់ក្រុមហ៊ុនយ៉ាងច្រើនកុះករមកពីវៀតណាម ប្រទេសអាស៊ានមួយចំនួន
និងប្រទេសដៃគូផ្សេងៗទៀត។អ្នកស្រី Vu Kim Thu តំណាងក្រុមហ៊ុន ផលិតទំនិញ
សិប្បកម្មវិចិត្រសិល្បៈ Xuan Viet របស់វៀតណាមបានឲ្យដឹងថា៖
“យើងខ្ញុំឧទ្ទេសនាមផលិតផលដែលមានលក្ខណៈសិល្បៈខ្ពស់ មានតំលៃខ្ពស់ក៏ដូច
ជាធនធានរ៉ែ ត្បូងថ្មនៃវៀតណាមផងដែរ។យើងខ្ញុំចង់ឧទ្ទេសនាមផលិតផលថ្មីៗ
ហើយបង្កើតការងារធ្វើសំរាប់ប្រជាជននៅតំបន់។នាអនាគតយើងខ្ញុំក៏ចង់បើកទូ
លាយទីផ្សារនៅឡាវផងដែរ”។
ក្រៅពីតាំងបង្ហាញស្ដង់ទំនិញ ផ្សារណាត់លើកនេះនៅតែមានសកម្មភាពផ្សេងៗដូច
ជា សិក្ខាសាលាផ្លាស់ប្ដូរចំណេះដឹងបទពិសោធន៍អំពីវិស័យសិប្បកម្មវិចិត្រសិល្បៈ
និងការសំដែងសំលៀកបំពាក់ជនជាតិរបស់ប្រទេសអាស៊ាននានាផង ដែរ។ផ្សារ
ណាត់នេះនឹងបើកទ្វារដល់ថ្ងៃទី៣ វិច្ចិកាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ