វៀតណាមចូលរួមផ្សារណាត់ទេសចរណ៌អន្តរជាតិ Brussels-2014

(VOVworld)-ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម “Vietnam Airlines”ជាតំ
ណាងតែមួយគត់របស់វៀតណាមចូលរួមផ្សារណាត់ទេសចរណ៍អន្តរជាតិ
Brussels-2014ដែលកំពុងប្រព្រឹត្តទៅនៅបែលហ្ស៊ីកកចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១០
កុម្ភៈ។

វៀតណាមចូលរួមផ្សារណាត់ទេសចរណ៌អន្តរជាតិ Brussels-2014 - ảnh 1
វៀតណាមចូលរួមផ្សារណាត់ទេសចរណ៌អន្តរជាតិ Brussels-2014
(រូបថតៈ Thanh Hải/Vietnam+)

        នៅទីនេះ Vietnam Airlines បានឧទ្ទេសនាមជាមួយភ្ញៀវទេសចរណ៍បែល
ហ្សីនូវកកម្មវិធីទេសចរណ៍ជាច្រើនដូចជាទេសចរណ៍រកឃើញធម្មជាតិ វាយ ហ្គោល ឬទេសចណ៍សមុទ្រ…ដោយតម្លៃសំបុត្រយន្តហោះអាទិភាពពីសេស។ លោកស្រី
Nguyen Thi Thuy Trang តំណាងរបស់ Vietnam Airlines ឲ្យដឹងថា៖​ក្នុងប៉ុន្មានឆ្នាំ
ជិតៗនេះ ចំនួនភ្ញៀវទេសចរណ៍មកពីអ៊ឺរ៉ុប ជាពិសេសភ្ញៀវទេសចរណ៍ បែលហ្សីក អញ្ជើញមកទស្សនាវៀតណាមដែលធ្វើដំណើរដោយសេវ៉ាកម្មរបស់ Vietnam Airlines កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយហេតុនេះ Vietnam Airlines បានបង្កើន
កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនទេសចរណ៍ នានា ដើម្បីទាក់ទាញភ្ញៀវទេស
ចរណ៍។ តំណាងរបស់ក្រុមហ៊ុនទេសចរណ៍ Nature Vietnam ប្រចាំនៅបារំាង លោក
ស្រី Marie-Aude Ma ពិនិត្សថា វៀតណាមជាប្រទេសមានទេសភាពដ៏អស្ចារ្ស ប្រជាជនរួសរាយរាក់ទាក់។ នេះពិតជាទីមកដល់គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរណ៍
បារំាងនិងបែលហ្សីក។ ផ្សារ ណាត់ឆ្នាំនេះមានការចូលរួមរបស់ក្រុមហ៊ុនទេសចរណ៍
និងក្រុមហ៊ុនអាកាសចរណ៍មកពីទ្វីបចំនួន៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ