វៀតណាមចូលរួមផ្សារណាត់សប្បុរសធម៌របស់សមាគមនារីអាស៊ី-ប៉ាស៊ីហ្វិក

(VOVWORLD) - នាថ្ងៃទី១៨ ខែមេសា សមាគមនារីអាស៊ី-ប៉ាស៊ីហ្វិក (ALFS) បានរៀបចំផ្សារណាត់ សប្បុរសធម៌លើកទី ៤២ នៅរដ្ឋធានីតូក្យូ។
វៀតណាមចូលរួមផ្សារណាត់សប្បុរសធម៌របស់សមាគមនារីអាស៊ី-ប៉ាស៊ីហ្វិក - ảnh 1វៀតណាមចូលរួមផ្សារណាត់សប្បុរសធម៌របស់សមាគមនារីអាស៊ី-ប៉ាស៊ីហ្វិក 

អញ្ជើញចូលរួមមានវត្តមានសមាគមនារីពីបណ្តាស្ថានទូតដែលជាសមាជិករបស់ ALFS ក្នុងនោះមានស្ថានទូត វៀតណាមប្រចាំនៅជប៉ុន។ ឆ្នាំនេះ សនាគមនារីនៃស្ថានទូត វៀតណាមមានស្តង់ទំនិញចំនួន ២ ស្តង់ ក្នុងនោះមាន ស្តង់តាំងបង្ហាញផលិតផលសិប្បកម្ម ប្រពៃណីវៀតណាម និង ស្តង់មួយទៀតដែលតាំងបង្ហាញនូវវប្បធម៌ម្ហូបអាហារប្រពៃណី វៀតណាមផងដែរ។

នាបច្ចុប្បន្ន ALFS មានសមាជិកចំនួន ៤០០ នាក់ ដែលភាគច្រើនជាភរិយារបស់មន្ត្រី និងថ្នាក់ដឹកនាំសហគ្រាសធំនៅជប៉ុន រួមទាំង ឯកអគ្គរដ្ឋទូតជាស្ត្រី ភរិយារបស់ឯកអគ្គរដ្ឋទូត នានា និងបណ្តាមន្ត្រីជាស្រ្តីនៃស្ថានទូតទាំង ២៥ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកប្រចាំនៅជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ