វៀតណាមចូលរួមផ្សារណាត់សប្បុរសធម៌អន្តរជាតិ Bazaar នៅឥណ្ឌា

វៀតណាមចូលរួមផ្សារណាត់សប្បុរសធម៌អន្តរជាតិ Bazaar នៅឥណ្ឌា - ảnh 1
កម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាឧទ្ទេសនាមអំពីផលិតផលរបស់
វៀតណាមនៅផ្សារណាត់ (រូបថត៖TTXVN)


(​VOVworld) - នាថ្ងៃទី៧ ធ្នូ ផ្សារណាត់សប្បុរសធម៌អន្តរជាតិ Bazaar បានប្រព្រឹត្តទៅ
នៅរដ្ឋធានី ញូវដេលីរបស់ឥណ្ឌា ដោយមានការចូលរួមរបស់តំណាងស្ថានទូតប្រចាំ
នៅទីនេះយ៉ាងច្រើនកុះករ។ផ្សារណាត់នេះជាសកម្មភាពប្រចាំឆ្នាំរបស់មជ្ឈដ្ឋាន
ការទូតនៅឥណ្ឌានាចុងឆ្នាំ ដែលរៀបចំឡើងដោយសមាគមនារីប្លុកសម្បូររុងរឿង
រួមនៅញូវដេលី។ក្រៅពីគោលដៅគឺបង្កើតមូលនិធិសប្បុរសធម៌ ផ្សារណាត់ Bazaar ក៏ជាឱកាសដើម្បីប្រទេសនិមួយៗផ្សព្វផ្សាយ ឧទ្ទេសនាមអំពីរូបភាពទឹកដី មនុស្ស ផលិតផលសិប្បកម្មនិងវប្បធម៌ម្ហូបអាហាររបស់ខ្លួន។ស្ដង់ទំនិញរបស់វៀតណាម
ត្រូវបានតុបតែងគួរឲ្យចាប់អារម្មណ៍ឧទ្ទេសនាមអំពីផលិតផលសិប្បកម្មសម្បូរបែប បានទាក់ទាញភ្ញៀវជាច្រើនមកទស្សនានិងទិញផលិតផល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ