វៀតណាមចូលរួមពិធីបុណ្យពណ៌ចម្រុះអាស៊ាន២០១៥នៅម៉ាឡេស៊ី

វៀតណាមចូលរួមពិធីបុណ្យពណ៌ចម្រុះអាស៊ាន២០១៥នៅម៉ាឡេស៊ី - ảnh 1
វៀតណាមចូលរួមពិធីបុណ្យពណ៌ចម្រុះអាស៊ាន២០១៥នៅម៉ាឡេស៊ី

(VOV)_ពិធីបុណ្យពណ៌ចម្រុះអាស៊ាន ២០១៥ ត្រូវបានរៀបចំឡើងនាថ្ងៃទី​២៣ 
ឧសភា នៅទីក្រុង Putra Jaya របស់ម៉ាឡេស៊ី ដោយមានការចូលរួមរបស់​មជ្ឈដ្ឋាន
អ្នកវ័យក្មេងនៃប្រទេសជាសមាជិកអាស៊ានទាំង១០ ដែលក្នុងនោះមានវៀតណាម
ផង។ ពិធីបុណ្យនេះត្រូវបានក្រសួងយុវជននិងកីឡាម៉ាឡេស៊ីរៀបចំឡើង ដើម្បី
បង្កើនការផ្លាស់ប្តូរវប្បធម៌ ជួបប្រាស្រ័យរវាងយុវជននៃបណ្ដាប្រទេសអា​ស៊ាន ឆ្ពោះ
ទៅសហគមន៍អាស៊ាន១។ សកម្មភាពនៅពិធីបុណ្យនេះ រួមមាន៖ ​ការសម្ដែងបទ
ចំរៀងប្រជាប្រិយ ការផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងម្ហូបអាហារ។

          នៅស្តង់ទំនិញវៀតណាម ស្ថានទូតវៀតណាមបានតាំងបង្ហាញនូវឯកសារបោះពុម្ភ ផ្សព្វផ្សាយរូបភាពទឹកដី មនុស្សវៀតណាម និងឧទ្ទេសនាមអំពីបណ្ដា​មុខ
ម្ហូបអាហារប្រពៃណីវៀតណាមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ