វៀតណាមចូលរួមពិធីបុណ្យវប្បធម៌អាស៊ី

(VOVWORLD) - ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ ខែកក្កដា បានប្រព្រឹត្តទៅនូវពិធីបុណ្យក្រោមប្រធានបទ “ទិវាចុងសប្ដាហ៍អាស៊ី” នៅរដ្ឋធានី Bratislava នៃប្រទេសស្លូវ៉ាគី។ 
វៀតណាមចូលរួមពិធីបុណ្យវប្បធម៌អាស៊ី - ảnh 1 ឈូតសម្ដែងសិល្បៈរបស់វៀតណាមនៅពិធីបុណ្យវប្បធម៌អាស៊ី

នេះជាលើក ដំបូងដែលទីក្រុងនេះសហការជាមួយស្ថានទូតប្រទេសអាស៊ីចំនួន៦រួមមានវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងឥណ្ឌូនេស៊ី រៀបចំព្រឹត្តិការណ៍នេះ សំដៅឧទ្ទេសនាមជូនមហាជនអំពីវប្បធម៌ ទឹកដីនិងធនធានមនុស្សនៃប្រទេសអាស៊ី នីមួយៗ។

        ថ្លែងមតិក្នុងការបើកកម្មវិធី អនុរដ្ឋមន្រ្តីការបរទេសស្លូវ៉ាគីលោក Lukas Parizek បានសង្កត់ធ្ងន់ទៅលើអត្ថន័យនិងសារសំខាន់នៃព្រឹត្តិការណ៍នេះ ពិសេសគឺ ខណៈដែលស្លូវ៉ាគីនិងប្រទេសអាស៊ីទាំង៦ ខាងលើ កំពុងឆ្ពោះទៅការកសាង ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ការចូលរួម ព្រឹត្តិការណ៍នេះ បណ្ដាស្តង់ទំនិញម្ហូបអាហាររបស់វៀតណាមទាក់ទាញភ្ញៀវយ៉ាង ច្រើនកុះករ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំស្លូវ៉ាគីលោក Duong Trong Minh បានឲ្យដឹងថា៖

        “ជនស្លូវ៉ាគីនិយមចូលចិត្តញ៉ាំម្ហូបអាហារវៀតណាមណាស់។ នាបច្ចុប្បន្ន នៅ រដ្ឋធានី Bratislava មានហាងម្ហូបអាហារវៀតណាមជាច្រើន ដែលដាក់លក់ម្ហូប ពិសេសដោយឡែករបស់វៀតណាមដូចជា Pho និង Nem ហើយប្រជាជនស្លូវ៉ាគី គេក៏ដឹងថា Pho ជាមុខម្ហូបមួយក្នុងចំណោមមុខម្ហូបឈ្ងុយឆ្ងាញ់បំផុតប្រមាណ ៥០ប្រភេទលើពិភពលោក”។

        ឆ្លើយបទសម្ភាសន៍របស់អ្នកយកព័ត៌មានវិទ្យុសម្លេងវៀតណាមប្រចាំតំបន់អឺរ៉ុបមជ្ឈឹម នាយកមជ្ឈមណ្ឌលវប្បធម៌និងព័ត៌មានស្លូវ៉ាគីលោក Vladimir Grezo ចាត់ទុកថា បើទោះបីស្ថិតនៅទ្វីបខុសគ្នាក្ដី ប៉ុន្តែខឿនវប្បធម៌របស់ស្លូវ៉ាគីនិងវៀត ណាមមានលក្ខណៈស្រដៀងគ្នាជាច្រើន ដែលជួយប្រជាជននៃប្រទេសទាំងពីរ អាចខិតមកជិតគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ