វៀតណាមចូលរួមពិព័រណ៍ទេសចរណ៍និងធ្វើដំណើរអន្តរជាតិ Montreal

(VOVWORLD) - ចូលរួមពិព័រណ៍លើកនេះ មជ្ឈមណ្ឌលវប្បធម៌វៀត ណាមនៅ Montreal បានឧទ្ទេសនាមទៅកាន់មិត្តភក្តិកាណាដាអំពីគោលដៅ ទេសចរណ៍នានានៅតំបន់ភាគពាយ័ព្យ រួមជាមួយវគ្គសិក្សាភាសាវៀតណាមក្នុង រយៈពេលខ្លី សំដៅជួយភ្ញៀវទេសចរកាណាដាមានបានចំណេះដឹងដ៏តូច តាចអំពីភាសា ប្រវត្តិសាស្ត្រនិងវប្បធម៌វៀតណាម៕
វៀតណាមចូលរួមពិព័រណ៍ទេសចរណ៍និងធ្វើដំណើរអន្តរជាតិ Montreal  - ảnh 1 ទិដ្ឋភាពនៅពិព័រណ៍ (រូបថត៖ TTXVN)

  ពិព័រណ៍ទេសចរណ៍និងធ្វើដំណើរអន្តរជាតិ Montreal លើកទី៣១ ទើបតែ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែតុលា នៅទីក្រុង Montreal កាណាដា។ ពិព័រណ៍បានឧទ្ទេសនាមទៅកាន់អតិថិជនអំពីគោលដៅទេសចរណ៍ រាប់ពាន់កន្លែងនៅតាមប្រទេសចំនួន១០០ ដែលក្នុងនោះមាន វៀតណាមផងដែរ។ ក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ សិក្ខាសាលាចំនួន៤០០ដោយមានការចូរលួមរបស់ ជំនាញការ១០០នាក់បានឧទ្ទេសនាមដោយឥតគិតថ្លៃទៅកាន់អតិថិជនអំពីគោលដៅទេសចរណ៍ល្បីល្បាញនានា។ វៀតណាមជាគោលដៅដែលបាននិយាយដល់ ជាច្រើនលើកច្រើនសារ។ ចូលរួមពិព័រណ៍លើកនេះ មជ្ឈមណ្ឌលវប្បធម៌វៀត ណាមនៅ Montreal បានឧទ្ទេសនាមទៅកាន់មិត្តភក្តិកាណាដាអំពីគោលដៅ ទេសចរណ៍នានានៅតំបន់ភាគពាយ័ព្យ រួមជាមួយវគ្គសិក្សាភាសាវៀតណាមក្នុង រយៈពេលខ្លី សំដៅជួយភ្ញៀវទេសចរកាណាដាមានបានចំណេះដឹងដ៏តូច តាចអំពីភាសា ប្រវត្តិសាស្ត្រនិងវប្បធម៌វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ