វៀតណាមចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៦

(VOVWORLD) - នៅក្នុងពិព័រណ៌លើកនេះ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៥ ដែលតំណាងឱ្យទ្វីបដើម្បីអញ្ជើញចូលរួមក្នុងនាមជាប្រទេសកិត្តិយស។

វៀតណាមចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៦ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha រួមជាមួយថ្នាក់ដឹកនាំនៃប្រទេសជាច្រើនដែលអញ្ជើញចូលរួម CIIE។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិចិននៅទីក្រុងសៀងហៃ ពិធីបើកពិព័រណ៍នាំចូលអន្តរជាតិចិន (CIIE) លើកទី៦ បានប្រព្រឹត្តទៅដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រទេសជាច្រើន ក្នុងនោះមានឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha។ នៅក្នុងពិព័រណ៌លើកនេះ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៥ ដែលតំណាងឱ្យទ្វីបដើម្បីអញ្ជើញចូលរួមក្នុងនាមជាប្រទេសកិត្តិយស។

CIIE លើកទី ៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែវិច្ឆិកា។ ដោយប្រធានបទ "យុគសម័យថ្មី ឆ្ពោះទៅអនាគត" ពិព័រណ៍លើកនេះបានទាក់ទាញប្រទេស តំបន់ដែនដី និងអង្គការអន្តរជាតិជាង ១៥០ ឱ្យចូលរួម។ ពិព័រណ៍ CIIE ត្រូវបានរៀបចំឡើងលើផ្ទៃដីចំនួន ៣០ ម៉ឺនម៉ែត្រការ៉េ។

តំបន់តាំងពិព័រណ៍ជាតិវៀតណាមមានផ្ទៃដី ២៥៦ម៉ែត្រការ៉េ ដែលឧទ្ទេសនាម និងផ្សព្វផ្សាយអំពីព័ត៌មាន សមិទ្ធិផល និងសក្តានុពលសេដ្ឋកិច្ច ការពន្លឿនការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍របស់វៀតណាម។ តំបន់ស្តង់ទំនិញរបស់សហគ្រាសវៀតណាមមានការចូលរួមពីសហគ្រាសចំនួន ៣៤ ដែលមានសមត្ថភាពនាំចេញល្អនិងម៉ាកយីយោប្រកបដោយកិត្យានុភាពនិងគុណភាពដូចជា៖ Vinamilk, TH Truemilk, កាហ្វេ Trung Nguyen, ស្ករ Quang Ngai, Vinatea, អាហារ Cuu Long An Giang, អាហារ Sa Giang ជាដើម។

ការដែលវៀតណាមក្នុចូលរួម CIIE មិនត្រឹមតែរួមចំណែកផ្សព្វផ្សាយរូបភាពប្រទេសជាតិ ក្នុងវិស័យសេដ្ឋកិច្ច ការវិនិយោគ និងទេសចរណ៍ប៉ុណ្ណោះ ថែមទាំងជាឱកាសមួយដើម្បីរួមចំណែកក្នុងការបំពេញគោលដៅសេដ្ឋកិច្ចដូចជាការអនុវត្តការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ; បង្កើនការនាំចេញជាផ្លូវការ និងប្រកបដោយចីរភាពទៅកាន់ទីផ្សារចិន; ផ្សព្វផ្សាយម៉ាកយីហោ និងរូបភាពសហគ្រាសវៀតណាមទៅកាន់ប្រទេសចិន និងប្រទេសនានាលើពិភពលោក សំដៅទាក់ទាញការវិនិយោគបរទេស បង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសវៀតណាមក្នុងការស្វែងរកទីផ្សារ និងពង្រីកអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ