វៀតណាមចូលរួមពិព័រណ៍ពាណិជ្ជកម្មឥណ្ឌូណេស៊ីលើកទី ៣២

(VOVWORLD) -នាថ្ងៃទី ១១ តុលា ពិព័រណ៍ពាណិជ្ជកម្មឥណ្ឌូនេស៊ីលើកទី ៣២ (TEI) ដោយប្រធានបទ " ដៃគូសកលសម្រាប់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព"  បានប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលពិព័រណ៍ Bumi Serpong Damai ។
វៀតណាមចូលរួមពិព័រណ៍ពាណិជ្ជកម្មឥណ្ឌូណេស៊ីលើកទី ៣២ - ảnh 1 វៀតណាមចូលរួមពិព័រណ៍ពាណិជ្ជកម្មឥណ្ឌូណេស៊ីលើកទី ៣២

នាថ្ងៃទី ១១ តុលា ពិព័រណ៍ពាណិជ្ជកម្មឥណ្ឌូនេស៊ីលើកទី ៣២ (TEI) ដោយប្រធានបទ " ដៃគូសកលសម្រាប់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព"  បានប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលពិព័រណ៍ Bumi Serpong Damai ។ ចូលរួមពិព័រណ៍នេះ មានអាជីវករវៀតណាមចំនួន ២១ នាក់ ក្នុងចំណោមអាជីវករចំនួន ៤៥០០ នាក់មកពីប្រទេស និងតំបន់ចំនួន ៧៩។ ក្រុមហ៊ុនវៀតណាមនានាចូលរួមពិព័រណ៍នេះ មានបំណងស្វែងរកដៃគូធ្វើអាជីវកម្មឥណ្ឌូណេស៊ី ដែលមានជំនាញខាងម្ហូបអាហារ ភេសជ្ជៈ កសិផល ផលិតផលឈើ និងគ្រឿងម៉ាស៊ីនឧស្សាហកម្ម។

ក្នុងអំឡុងពេលប្រព្រឹត្តទៅព្រឹត្តិការណ៍  TEI ៣២ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហាណូយបានរួមសហការជាមួយសភាពាណិជ្ជកម្មឥណ្ឌូនេស៊ី (KADIN) រៀបចំកិច្ចប្រជុំ ដោយមានការចូលរួមរបស់ក្រុមហ៊ុន ឥណ្ឌូណេស៊ីជាច្រើន ដែលមានបំណងវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម។ ប្រធានបទនៃកិច្ចប្រជុំនេះគឺលើកឡើងអំពីការសាកល្បង និងឱកាសក្នុងការធ្វើអាជីវកម្មនៅវៀតណាម និងឥណ្ឌូណេស៊ីជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ