វៀតណាមចូលរួមព្រឹត្តិការណ៍ Army Games 2020 នៅប្រទេសរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ២៣ ខែសីហា នៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ Patriot នៅជាយក្រុងនៃក្រុង Mascow (សហព័ន្ធរុស្ស៊ី) បានប្រព្រឹត្តទៅពិធីបើកវេទិកាបច្ចេកទេសយោធា "Armya 2020" និងពិធីប្រកួតប្រណាំងកីឡាយោធាអន្តរជាតិArmy Games 2020។
វៀតណាមចូលរួមព្រឹត្តិការណ៍ Army Games 2020 នៅប្រទេសរុស្ស៊ី - ảnh 1 វៀតណាមចូលរួមព្រឹត្តិការណ៍ Army Games 2020 នៅប្រទេសរុស្ស៊ី

ចូលរួមក្នុងពិធីបើកនេះមានវត្តមានរបស់នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Mikhail Mishutin រួមជាមួយមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀតនៅក្នុងរដ្ឋាភិបាលរុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនបានចូលរួមក្នុងពិធីបើកនោះទេ ប៉ុន្តែលោកក៏បានថ្លែងសុន្ទរកថាតាមប្រព័ន្ធអនឡាញពីចម្ងាយផងដែរ។ ឆ្នាំនេះវេទិកាបច្ចេកទេសយោធា“Armya 2020” ដែលរៀបចំដោយក្រសួងការពារជាតិរុស្ស៊ី បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែសីហា។ រីឯពិធីប្រកួតប្រណាំងកីឡាយោធាអន្តរជាតិឆ្នាំ ២០២០ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា ដោយមានការចូលរួមរបស់ប្រទេសចំនួន ៥ រួមមាន៖ អាស៊ែបៃហ្សង់ អាមេនី បេឡារុស្ស អ៊ូសបេគីស្ថាន និងរុស្ស៊ី។ ក្រុមកងទ័ពប្រជាជនវៀតណាម ត្រូវបានចាត់បញ្ជូនកម្មាភិបាលនិងយុទ្ធជនជាង ២០០ នាក់ ដោយមានក្រុមជម្រើសចំនួន ១០ ក្រុម ក្នុងនោះ មាន ៨ ក្រុមចូលរួមប្រកួតនៅរុស្ស៊ី។ អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម លោក ឧត្តមសេនីយ៍ទោ Ngo Minh Tien ប្រធានគណៈប្រតិភូយោធាវៀតណាមបានមានប្រសាសន៍ថា៖

“តាមរយៈពិធីប្រកួតប្រណាំងកីឡាយោធានេះ ទោះបីជាប្រព្រឹត្តទៅក្នុងបរិបទនៃជំងឺរាតត្បាត Covid-19 ក៏ដោយ ប៉ុន្តែយើងបានបញ្ជាក់ថាប្រទេសរុស្ស៊ីគឺជាដៃគូសំខាន់មួយដែលក្នុងនោះ កិច្ចការបរទេសយោធា ការពារជាតិ និងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ក៏ជាសសរស្តម្ភដ៏សំខាន់មួយដើម្បីរួមចំណែកដល់ជោគជ័យនៃឆ្នាំមិត្តភាពឆ្នាំ ២០១៩-២០២០ រវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី។ តាមរយៈការហ្វឹកហ្វឺននេះ ក្រុមកីឡាករ ជម្រើសវៀតណាមនឹងបញ្ជាក់ពីកម្រិតជំនាញខាងហ្វឹកហាត់ត្រៀមប្រយុទ្ធរបស់ខ្លួនឲ្យបានល្អ ព្រមទាំង ផ្លាស់ប្តូរនិងរៀនសូត្រពីបទពិសោធន៍របស់ប្រទេសដទៃទៀតសម្រាប់ការប្រកួតអន្តរជាតិនាពេលខាងមុខនេះ យើងនឹងទទួលបានជោគជ័យច្រើនបន្ថែមទៀតផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ