វៀតណាមចូលរួមមហោស្រពវប្បធម៌អាស៊ីនៅម៉ារ៉ុក

(VOVWORLD) - នៅរដ្ឋធានី Rabat ប្រទេសម៉ារ៉ុក ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកាបានប្រារព្ធឡើងទិវាវប្បធម៌អាស៊ី ដែលរៀបចំឡើងដោយមូលនិធិអភិវឌ្ឍន៍វប្បធម៌    ម៉ារ៉ុក។ តំណាងមកពីបណ្តាប្រទេសអាស៊ីជាច្រើនប្រចាំនៅម៉ារ៉ុកដែលក្នុងនោះ រួមមានប្រទេសវៀតណាមបានចូលរួមព្រឹត្តិការណ៍នេះ។

ព្រឹត្តិការណ៍វប្បធម៌វៀតណាមបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករមក   ទស្សនា ជាពិសេសយុវជនម៉ារ៉ុកជាច្រើនពិតជាមានចំណាប់អារម្មណ៍ចំពោះភាពស្រស់ស្អាតនៃអាវផាយរបស់វៀតណាម និងកោតសរសើរទេសភាពស្អាតៗ និងការអភិវឌ្ឍរបស់ វៀតណាម។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ារ៉ុក លោក Tran Quoc Thuy បានមានប្រសាសន៍ថា៖

« ក្នុងឱកាសទាំងនេះ ស្ថានទូតវៀតណាមប្រចាំម៉ារ៉ុកបានចូលរួមយ៉ាង   សកម្មផង ដែរ។ នេះគឺជាឱកាសដើម្បីផ្សព្វផ្សាយរូបភាពនិងប្រជាជនវៀតណាមដល់មិត្តភក្តិរបស់ប្រទេសម៉ារ៉ុក តាមរយៈនោះបង្កើនការយល់ដឹងគ្នាទៅវិញទៅមកអំពីវប្បធម៌និងប្រជា ជន ព្រមទាំងបង្កើនចំនួនភ្ញៀវទេសចរពីប្រទេសម៉ារ៉ុកទៅកាន់ប្រទេសវៀតណាមនិងផ្ទុយមកវិញពីប្រទេសវៀតណាមមកកាន់ម៉ារ៉ុក»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ