វៀតណាមចូលរួមយ៉ាងសកម្ម ម្ចាស់ការ និងមានប្រសិទ្ធភាពក្នុងការងាររួមរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - សម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិបទដែលពិភពលោកប្រែប្រួល ទាមទារឱ្យមានការឯកភាព សាមគ្គីភាពអន្តរជាតិ។
វៀតណាមចូលរួមយ៉ាងសកម្ម ម្ចាស់ការ និងមានប្រសិទ្ធភាពក្នុងការងាររួមរបស់អង្គការសហប្រជាជាតិ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៦ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមសម័យភាក្សារួមជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៧៨ មហាសន្និបាតអង្គការសហប្រជាជាតិ រួមជាមួយសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងបំពេញទស្សនកិច្ចផ្លូវការនៅប្រេស៊ីល តាមការអញ្ជើញរបស់ប្រធានាធិបតីប្រេស៊ីលលោក Lula da Silva។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចាត់ទុកថា សម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិបទដែលពិភពលោកប្រែប្រួល ទាមទារឱ្យមានការឯកភាព សាមគ្គីភាពអន្តរជាតិ។ តាមរយៈការចូលរួមសម័យពិភាក្សារួមជាន់ខ្ពស់លើកទី៧៨ក្នុងខែកញ្ញា និងសកម្មភាពពាក់ព័ន្ធផ្សេងទៀត លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងបញ្ជូនសារដ៏រឹងមាំរបស់វៀតណាមទៅកាន់សហគមន៍អន្តរជាតិអំពីប្រទេសវៀតណាមស្រលាញ់សន្តិភាព សមាជិកប្រកបដោយការទទួលខុសត្រូវ ចូលរួមយ៉ាងសកម្ម ម្ចាស់ការ និងមានប្រសិទ្ធភាពក្នុងការងាររួមរបស់អង្គការសហប្រជាជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល។ វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ