វៀតណាមចូលរួមរៀបចំព្រឹត្តិការណ៍នៅអង្គការសហប្រជាជាតិស្ដីពីការរួមចំណែករបស់ស្ត្រីក្នុងវិស័យឧស្សាហកម្ម

(VOVWORLD) - ជាព្រឹត្តិការណ៍ក្នុងក្របខ័ណ្ឌ សម័យប្រជុំលើកទី៦៣របស់គណៈកម្មាធិការឋានៈរបស់នារី ជំនួបពិភាក្សានេះ បានទាក់ទាញការយកចិត្តទុកដាក់និងការចូលរួមរបស់តំណាងចំនួន១៥០រូបមកពីប្រទេសសមាជិកអង្គការសហប្រជាជាតិផ្សេងៗ ស្ថាប័នឯកទេសអង្គការសហ ប្រជាជាតិក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលនានា ទៀតផង។
វៀតណាមចូលរួមរៀបចំព្រឹត្តិការណ៍នៅអង្គការសហប្រជាជាតិស្ដីពីការរួមចំណែករបស់ស្ត្រីក្នុងវិស័យឧស្សាហកម្ម - ảnh 1 គណៈប្រតិភូវៀតណាមចូលរួមការបើកសម័យប្រជុំលើកទី៦៣របស់គណៈកម្មាធិការឋានៈរបស់នារី (រូបថត៖ TTXVN)

នាថ្ងៃទី១៤ ខែមីនា វៀតណាមបានសហការជាមួយហ្វាំងឡង់ Grenada ស្ថាប័នអង្គការសហប្រជាជាតិអំពីការអភិវឌ្ឍឧស្សាហកម្ម (UNIDO) ស្ថាប័នអង្គ ការសហប្រជាជាតិអំពីសមភាពភេទនិងការប្រគល់សិទ្ធិជូនស្ត្រី (UN Women) អង្គការបណ្ដាប្រទេសកោះតូចអំពីថាមពលប្រកបដោយចីរភាព (SIDS DOCK) និងបណ្ដាញស្ត្រីនៅបណ្ដាប្រទេសកោះតូច (IWON) រៀបចំព្រឹត្តិការណ៍នៅ ទីស្នាក់ការអង្គការសហប្រជាជាតិក្រោមប្រធានបទ “ហេដ្ឋារចនាសម្ព័ន្ធបម្រើស្ត្រី៖ កត្តាភេទក្នុងវិស័យឧស្សាហកម្មនិងថាមពល”។ ជាព្រឹត្តិការណ៍ក្នុងក្របខ័ណ្ឌ សម័យប្រជុំលើកទី៦៣របស់គណៈកម្មាធិការឋានៈរបស់នារី ជំនួបពិភាក្សានេះ បានទាក់ទាញការយកចិត្តទុកដាក់និងការចូលរួមរបស់តំណាងចំនួន១៥០រូបមកពីប្រទេសសមាជិកអង្គការសហប្រជាជាតិផ្សេងៗ ស្ថាប័នឯកទេសអង្គការសហ ប្រជាជាតិក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលនានា ទៀតផង។

        ថ្លែងនៅព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុម តំណាងបេសកកម្មវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានចែករំលែកថា វៀតណាមកំពុងខិតខំប្រឹងប្រែងក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើបនាឆ្នាំ២០៣០ ហើយដើម្បីអនុវត្តន៍គោលដៅនេះ វៀតណាមជានិច្ចកាលផ្ដល់អាទិ ភាពខ្ពស់ក៏ដូចជាដំណើរការគោលនយោបាយជាច្រើនដែលបង្កើតបរិយាកាស ងាយស្រួលសម្រាប់នារី ដើម្បីអោយគេចូលរួមសកម្មភាពសេដ្ឋកិច្ចសង្គមប្រកប ដោយសមភាព។ ច្បាប់សមភាពភេទរបស់វៀតណាមបានដាក់ចេញគោលដៅ លុបបំបាត់ការរើសអើង ហើយបង្កើតកាលានុវត្តភាពដោយស្មើភាពសម្រាប់ទាំង បុរសនិងស្ត្រីដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ សហគ្រាសវៀតណាមជា ច្រើនបានអនុវត្តន៍គោលនយោបាយឧបត្ថម្ភដល់ស្ត្រីប្រកបដោយប្រសិទ្ធភាព ដូច ជាម៉ោងធ្វើការអាចបត់បែនចំពោះពលការិនីកំពុងចិញ្ចឹមកូនតូចៗ ជូនប្រាក់ បៀវត្តន៍ដ៏ពេញលេញសម្រាប់នារីក្នុងរយៈពេលឈប់សម្រាកចិញ្ចឹមកូន ហើយ ផ្គត់ផ្គង់បន្ទប់ថែទាំកុមារនៅកន្លែងធ្វើការ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ