វៀតណាមចូលរួមរំលែកទុក្ខជាមួយប្រជាជនឥណ្ឌាបន្ទាប់ពីហេតុការណ៍ផ្ទុះកាំជ្រួច

(VOVworld)-ដោយទទួលបានដំណឹងអំពីការផ្ទះកាំជ្រួចយ៉ាងធ្ងន់ធ្ងរក្នុងបរិវេណ
វិហារមួយ នៅរដ្ឋ Kerala ដែល​ស្ថិតនៅ ប៉ែកខាងត្បូង ប្រទេស​ឥណ្ឌាបណ្តាលឲ្យ
មនុស្សជា ច្រើននាក់ត្រូវស្លាប់និងរងរបួសនោះ នាថ្ងៃទី១០មេសា ឧបនាយករដ្
ឋមន្ត្រីនិងជា​រដ្ឋមន្ត្រីការបទេសវៀតណាម លោក Pham Binh Minh បានផ្ញើរសារ
ទូរលេខចូល រួមការរំលែកទុក្ខទៅដល់រដ្ឋមន្ត្រីការបទេសឥណ្ឌា Sushma Swaraj។

        នៅថ្ងៃដដែល ក្នុងការឆ្លើយសំនួររបស់អ្នកយកពត៌មានស្តីពីប្រតិកម្មរបស់ វៀតណាមចំពោះហេតុការណ៍ពោលខាងលើ អ្នកនាំពាក្យក្រសួងការបរទេសវៀត
ណាម លោក Le Hai Binh បានឲ្យដឹងថា វៀតណាមមានការសោកស្តាយទីបំផុត
នៅពេលទទួលបានដំណឹងស្តីពីគ្រោះថ្នាក់នៅឥណ្ឌានាថ្ងៃទី១០មេសាដែល បណ្តាលឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់នឹងរបួសនោះ។ វៀតណាមសូមចូលរួម
រំលែកទុក្ខ ហើយសង្ឃឹមថា រដ្ឋាភិបាល និងប្រជាជនឥណ្ឌារួមទាំងគ្រួសារសាច់
ញាតិ ជនរងគ្រោះជំនះបាននូវផលវិបាកនិងស្ថិរភាពជីវភាពរស់នៅ។ លោក Le
Hai Binh ក៏បានឲ្យដឹងថា បច្ចុប្បន្នមិនទាន់មានព័ត៌មានណាស្តីពីការខូចខាត
សម្រាប់ជន វៀតណាមនៅឥណ្ឌាក្នុងការផ្ទុះកាំជ្រួចនេះនៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ