វៀតណាមចូលរួមវេទិកា DAVOS រដូវក្តៅឆ្នាំ២០១៤

វៀតណាមចូលរួមវេទិកា DAVOS រដូវក្តៅឆ្នាំ២០១៤ - ảnh 1
វេទិកា DAVOS រដូវក្តៅឆ្នាំ២០១៤

(VOV)_វេទិកា  DAVOS រដូវក្តៅឆ្នាំ២០១៤ ដោយប្រធានបទ៖​ បង្កើតតំលៃ​តាម
រយៈការ​ច្នៃប្រឌិត ​បានបើកនាថ្ងៃទី១០ កញ្ញា នៅទីក្រុង Tiānjīn ចិន ។ ​គណៈ​ប្រតិភូ វៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម
 លោក Pham Cong Tac បានចូលរួមវេទិកានេះ។

          តាមអនុរដ្ឋមន្ត្រី Pham Cong Tac ថា៖ នេះគឺជាវេទិកាបើកទូលាយ​ ប្រមូលផ្តុំ
អាជីវករ  អ្នកនយោបាយ អ្នកប្រាជ្ញ អ្នកស្រាវជ្រាវ សម្ព័ន្ធ​ក្រុមហ៊ុន​និងអង្គការអន្តរ
ជាតិជាច្រើន។ នៅទីនេះ អ្នកប្រាជ្ញជាច្រើនបាននាំចេញការសន្និដ្ឋានថា៖ ខឿន
សេដ្ឋកិច្ចពិភព លោកកំពុងបានរៀបចំឡើងវិញ ដោយសារបណ្ដាបច្ចេកវិទ្យាថ្មី 
ឬបណ្ដាការ ផ្លាស់ប្តូរថ្មីខាងបច្ចេកវិទ្យា…លៗ វៀតណាមមានគោលបំណងថា៖  តាមរយៈវេទិកានេះ អាចស្វែងរកបានបណ្ដាដំណោះស្រាយសំរាប់ខឿនសេដ្ឋកិច្ច
វៀតណាម ចំពោះមុខរាល់​បំរ៉ែបំរួល ក៏ដូចជាការសាកល្បងធំៗនាបច្ចុប្បន្ន។ 

          ដោយមានការចូលរួមរបស់ដំណាងជាង១៦០០នាក់ មកពីប្រទេសចំនួន
៩០លើទូទាំងពិភពលោក  វេទិកា  DAVOS រដូវក្តៅឆ្នាំ២០១៤ នេះ នឹងប្រមូល​ផ្តុំពិភាក្សាអំពីរាល់បំរ៉ែបំរួលវិទ្យាសាស្ត្រ បច្ចេកទេស ចំពោះវិស័យធំៗចំនួន៥
 នោះគឺវិភាគទិន្នន័យ បច្ចេកវិទ្យា Nano ថាមពលក្រៅប្រពៃណី…លៗ

ប្រតិកម្មទៅវិញ

ផ្សេងៗ