វៀតណាមចូលរួមវេទិកាបច្ចេកទេសយោធាអន្តរជាតិនៅរុស្ស៊ី

(VOVWORLD) -នេះគឺជាពិព័រអាវុធ ឧបករណ៍បច្ចេកទេសអន្តរជាតិខ្នាតធំនៅលើពិភពលោក។ តាមគម្រោង នាឆ្នាំនេះ មានរោងចក្រជាង ១៥០០ អង្គភាព និងអង្គការនានាចូលរួមព្រឹត្តិកិការណ៍នេះ ដោយតាំងបង្ហាញនូវផលិតផលយោធា និងបច្ចេកវិទ្យាជាង ២៧ ពាន់មុខ។ រុស្ស៊ីបានអញ្ជើញគណប្រតិភូយោធាជាង ១៣០ មកពីបណ្ដាប្រទេស ដែលក្នុងនោះមានវៀតណាម។
វៀតណាមចូលរួមវេទិកាបច្ចេកទេសយោធាអន្តរជាតិនៅរុស្ស៊ី - ảnh 1 វេទិកាបច្ចេកទេសយោធាអន្តរជាតិនៅរុស្ស៊ី

ទទួលសេចក្ដីអញ្ជើញរបស់នាយឧត្តមសេនីយ៍ Sergey Shoigu រដ្ឋមន្ត្រីក្រសួងការពារជាតិសហព័ន្ធរុស្ស៊ីនោះ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែមិថុនា គណប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិវៀតណាម ដឹកនាំដោយលោក ឧត្តសនេនីយ៍ឯក Be Xuan Truong អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញទៅបំពេញទស្សនកិច្ច និងចូលរួមវេទិកាបច្ចេកទេសយោធាអន្តរជាតិស្ដីពី "Army ឆ្នាំ ២០១៩" នៅសហព័ន្ធរុស្ស៊ី។

វេទិការនេះត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំ ចាប់ពីឆ្នាំ ២០១៥ ក្រោមអធិបតីភាពក្រសួងការពារជាតិរុស្ស៊ី នៅជាយទីក្រុងម៉ូស្គូ។ នេះគឺជាពិព័រអាវុធ ឧបករណ៍បច្ចេកទេសអន្តរជាតិខ្នាតធំនៅលើពិភពលោក។ តាមគម្រោង នាឆ្នាំនេះ មានរោងចក្រជាង ១៥០០ អង្គភាព និងអង្គការនានាចូលរួមព្រឹត្តិកិការណ៍នេះ ដោយតាំងបង្ហាញនូវផលិតផលយោធា និងបច្ចេកវិទ្យាជាង ២៧ ពាន់មុខ។ រុស្ស៊ីបានអញ្ជើញគណប្រតិភូយោធាជាង ១៣០ មកពីបណ្ដាប្រទេស ដែលក្នុងនោះមានវៀតណាម។

នៅខាងក្រៅវេទិកាបច្ចេកទេសយោធាអន្តរជាតិ "Army ឆ្នាំ ២០១៩" នេះ លោក អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ Be Xuan Truong បានជួបធ្វើការជាមួយប្រធានគណកម្មការរុស្ស៊ីក្នុងគណកម្មធិការអន្តររដ្ឋាភិបាលរុស្ស៊ីវៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ