វៀតណាមចូលរួមវិភាគទានលេចធ្លោក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ASEM លើកទី ១៤

(VOVWORLD) - គណៈប្រតិភូវៀតណាមដឹកនាំដោយឧប នាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានចូលរួមយ៉ាងសកម្ម និងចូលរួមចំណែកជាច្រើននៅក្នុងកិច្ចប្រជុំនេះ។
វៀតណាមចូលរួមវិភាគទានលេចធ្លោក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ASEM លើកទី ១៤ - ảnh 1  ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី ការបរទេសលោក Pham Binh Minh (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

វាយតម្លៃអំពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃវេទិកា សហប្រតិបត្តិការអាស៊ី - អឺរ៉ុប (ASEM) លើកទី ១៤ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែធ្នូនៅ ទីក្រុងម៉ាឌ្រីត (នៃប្រទេសអេស្ប៉ាញ) នោះ ប្រធាន មន្រ្តីជាន់ខ្ពស់ (SOM) នៃប្រទេសវៀតណាមនៅASEM លោកស្រី Nguyen Minh Hang បានឲ្យដឹងថា លទ្ធផលលេចធ្លោគឺ អង្គប្រជុំបានឯកភាពថា  ASEM គប្បីបន្តនាំមុខគេក្នុងការជំរុញលទ្ធិពហុភាគីនិយមយ៉ាងខ្លាំងក្លា ប្រកបដោយប្រសិទ្ធភាព និងមានសណ្ដាប់ ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់។ ពង្រឹង ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដើរតួនាទីដ៏សំខាន់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងប្រយុទ្ធប្រឆាំងនឹងលទ្ធិគាំពារនិយមក្រោមគ្រប់រូបភាព។ យោងតាមលោកស្រី Nguyen Minh Hang ថា សមាជិកនានាក៏បានឯកភាពគ្នាថា ASEM គប្បីនាំមុខគេក្នុងការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។

គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានចូលរួមយ៉ាងសកម្ម និងចូលរួមចំណែកជាច្រើននៅក្នុងកិច្ចប្រជុំនេះ។ បណ្ដាសមាជិក ASEM គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងអាទិភាពរបស់វៀតណាមក្នុងឆ្នាំ ២០២០ សំដៅបន្តជំរុញការកសាងសហគមន៍ ដោយផ្អែកលើច្បាប់ ឆ្ពោះទៅប្រជាជន ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធដើម្បីម្ចាស់ការបន្សាំ ប្រកបដោយប្រសិទ្ធភាព។

ពាក់ព័ន្ធនឹងបញ្ហាសមុទ្រខាងកើត សមាជិកជាច្រើនបានចែករំលែកអំពីសំណើររបស់វៀតណាមអំពីការពង្រឹងការសន្ទនា កសាងទំនុកចិត្ត គោរពតាមច្បាប់អន្តរជាតិ និងបទដ្ឋានរួម អនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាង ក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការថែរក្សាសន្តិភាពនិងស្ថេរភាពនៅអាស៊ី - ប៉ាស៊ីហ្វិក ធានានូវសន្តិសុខ និងសុវត្ថិភាព សេរីភាព នាវាចរណ៍ អាកាសចរណ៍ ក៏ដូចជាកសាងដែនសមុទ្រខាងកើតប្រកបដោយសុខសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ