វៀតណាមចូលរួមសិក្ខាសាលាស្តីអំពីការរក្សាកំណើនស្ថិរភាពនិងចីរភាពក្នុងតំបន់

វៀតណាមចូលរួមសិក្ខាសាលាស្តីអំពីការរក្សាកំណើនស្ថិរភាពនិងចីរភាពក្នុងតំបន់ - ảnh 1
តំណាងចូលរួមក្នុងសិក្ខាសាលា (រូបថតៈ TTXVN)

(VOVworld)-នាថ្ងៃទី៣០មិថុនា នៅមណ្ឌលរដ្ឋបាលពិសេសហុងកុង(ចិន)បានប្រ
ព្រឹត្ត ទៅសិក្ខាសាលាប្រធានបទស្តីអំពីការរក្សានិងបង្កើនកំណើនក្នុងតំបន់អាស៊ី
-ប៉ាស៊ីហ្វិក​។​ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក-
រក្សាកំណើនស្ថិរ ភាពនិងចីរភាព” សិក្ខាសាលានេះ មានការចូលរួមរបស់តំណាង
ជាង១០០រូប ដែលជាអ្នក ជំនាញការស្រាវជ្រាវ អាជីវករ និងមន្រ្តីល្បីៗឈ្មោះមក
ពីគ្រប់ទិសទី។ គណៈប្រតិភូ វៀតណាមដឹកនាំដោយលោក Pham Van Cong អគ្គកុងស៊ុលទទួលបន្ទុកពាណិជ្ជកម្ម វៀតណាមប្រចាំនៅ ហុងកុងនិងម៉ាកាវ។

        នៅសិក្ខាសាលានេះ បណ្តាសមាជិកបានចែករំលែកទស្សនៈអំពីតួនាទីនិង
ការ រួមចំណែកយ៉ាងសកម្មរបស់ហុងកុងចូលក្នុងកំណើនពាណិជ្ជកម្មតំបន់ ក៏ដូច
ជាធ្វើ យ៉ាងម៉េចដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាពាណិជ្ជកម្មនិងការធ្វើអាជីវកម្មក្នុងតំ
បន់ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ