វៀតណាមចូលរួមសិក្ខាសាលាអន្តរជាតិអំពីនារីនៅអាហ្វ្រិកខាងត្បូង


វៀតណាមចូលរួមសិក្ខាសាលាអន្តរជាតិអំពីនារីនៅអាហ្វ្រិកខាងត្បូង - ảnh 1
វៀតណាមចូលរួមសិក្ខាសាលាអន្តរជាតិអំពីនារីនៅអាហ្វ្រិកខាងត្បូង (Image: unicef.org)

(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍ទិវានារីអន្តរជាតិ ថ្ងៃទី ៨ មិនា
និងលើកទី ២០ នៃទិវាសេរីភាពនិងប្រជាធិបតេយ្យរបស់អាហ្វ្រិកខាងត្បូង ក្រសួងការពារប្រទេសនិងអតីតយុទ្ធជននៃប្រទេសនេះបានរៀបចំសិក្ខាសាលា
អន្តរជាតិសំដៅលើកដម្តើងអតីតយុទ្ធជននារីនានាក្នុងបណ្ដាតស៊ូរំដោះប្រជាជាតិ
ក៏ដូចជា ក្នុងការកសាងរបបប្រជាធិបតេយ្យនាបច្ចុប្បន្ន នាថ្ងៃទី ៨ និងទី ៩ មិនា
នៅរដ្ឋធានី Pretoria។ ក្រោមប្រធានបទ “អតីតយុទ្ធនារីរួមគ្នាជំរុញឧឌ្ឍនភាព” សិក្ខាសាលាគឺជាឱកាសដើម្បីអតីតយុទ្ធនារីអាហ្វ្រិកខាងត្បូងនិងបរទេសរំលឹក
ប្រវត្តិសាស្ត្រដ៏ត្រចេះត្រងចង់ឡើងវិញចែករំលែកមេរៀននិងបទពិសោធន៍សំដៅ
ជួយឧបត្ថម្ភគ្នាជំនះពុះពារលើការសាកល្បងនិងរួមចំណែកក្នុងបុព្វហេតុកសាង
ជីវភាពរស់នៅល្អប្រសើជាង។ អ្នកជំនាញការនៃក្រសួងការ បរទេសវៀតណាម
លោកស្រី​ Luu Thi Thu Ha តាងនាមគណៈប្រតិភូវៀតណាមបានមានបទអន្តរាគមន៍
ដោយលើកច្បាស់តួនាទីសំខាន់របស់នារីវៀតណាមក្នុង ការតស៊ូដណ្តើមសេរី
ឯករាជ្យនាអតីតកាល ក៏ដូចជា ក្នុងបុព្វហេតុកសាងនិងការ ពារប្រទេសជាតិនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ