វៀតណាមចូលរួមសិក្ខាសាលាអាស៊ានស្តីអំពីការបង្ការប្រឆាំងនឹងចោរសមុទ្រនិងភេវរកម្មលើសមុទ្រ


វៀតណាមចូលរួមសិក្ខាសាលាអាស៊ានស្តីអំពីការបង្ការប្រឆាំងនឹងចោរសមុទ្រនិងភេវរកម្មលើសមុទ្រ - ảnh 1
វៀតណាមចូលរួមសិក្ខាសាលាអាស៊ានស្តីអំពីការបង្ការប្រឆាំងនឹងចោរសមុទ្រនិងភេវរកម្មលើសមុទ្រ (Image: VNA)

(VOVworld) – ចាប់ពីថ្ងៃទី ២៤ ដល់ទី ២៦ កុម្ភៈ សិក្ខាសាលាស្តីអំពីការបង្ការប្រឆាំង នឹងចោរសមុទ្រនិងភេវរកម្មលើសមុទ្រក្នុងតំបន់អាស៊ានត្រូវបានរៀបចំឡើងនៅ
ទីក្រុង Kuala Lumpur របស់ម៉ាឡេស៊ី។ ក្នុងបទអន្តរាគមន៍ដែលត្រូវបានបង្ហាញនា
រសៀលថ្ងៃ ទី  ២៥ កុម្ភៈ វរៈសេនីយ៍ទោ Tran Thi Kim Nguyet អនុប្រធានការិយាល័យ សហប្រតិបត្តិការពហុភាគីនៃស្នងការកិច្ចការបរទេសចំណុះក្រសួងនគរបាល
វៀតណាមនិងជាតំណាងរបស់វៀតណាមបានឲ្យដឹងថា៖ សន្តិសុខនាវាចរណ៍ក្នុង
តំបន់កាន់តែបំរ៉ែបំរួលដ៏ស្មុគស្មាញដោយបណ្ដាវាយប្រហារដោយចោរសមុទ្រ
ប្រព្រឹត្តទៅជាច្រើនដែលជះឥទ្ធិពលដ៏ធ្ងន់ធ្ងរទៅលើសន្តិសុខក្នុងតំបន់។ ដោយហេតុនេះបណ្ដាប្រទេសជាសមាជិកអាស៊ានត្រូវបង្កើនការចែករំលែកព័ត៌មាន
និងបទពិសោធន៍ទាក់ទិនដល់សកម្មភាពប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រនិងភេវរកម្ម
ព្រមទាំងរៀបចំកម្មវិធីកសាងសមត្ថភាពក្នុងការបង្ការប្រឆាំងនឹងចោរសមុទ្រនិង
ភេវរកម្មសំរាប់ប្រទេសជាសមាជិកអាស៊ាន ជាដើម។

នាពេលថ្មីៗនេះ វៀតណាមបានម្ចាស់ការក្នុងការបង្ការ ប្រឆាំងនឹងភេវរកម្មនិង
ចោរសមុទ្របង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងប្លុក ដូចជា៖ ការបង្កើតខ្សែ
ទូរស័ព្ទ hotline ជាមួយហ្វីលីពីន ត្រៀមរៀបចំឲ្យការបង្កើតខ្សែទូរស័ព្ទ hotline ជាមួយចិន
និងកម្ពុជា ដើម្បីទប់ស្កាត់ចោរសមុទ្ធនិងភេវរកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ