វៀតណាមចូលរួមសកម្មក្នុងការសន្ទនា Shangri-La ឆ្នាំ២០១៥

វៀតណាមចូលរួមសកម្មក្នុងការសន្ទនា Shangri-La ឆ្នាំ២០១៥ - ảnh 1
គណៈប្រតិភូវៀតណាមជួបចរចារទ្វេភាគីជាមួយគណៈប្រតិភូចិននៅក្រៅក្របខ័ណ្ឌការសន្ទនា Shangri-La ២០១៥ (រូបថត៖VGP)

(VOVworld) - នារសៀលថ្ងៃទី៣០ ឧសភា ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋ
មន្រ្តីក្រសួងការពារប្រទេសវៀតណាម នាពេលឆ្លើយសម្ភាសន៍ជាមួយទីភ្នាក់ងារ
សារព័ត៌មានវៀតណាមនៅក្រៅក្របខ័ណ្ឌការសន្ទនា Shangri-La លើកទី១៤ ដែល
បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ដល់ទី៣១ ឧសភា នៅសឹង្ហបុរី បានអះអាងថា គណៈ
ប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការសន្ទនា លើកនេះ។គណៈប្រតិភូ
វៀតណាមក៏បានមានជំនួបសន្ទនាទ្វេភាគីនៅក្រៅក្រប ខ័ណ្ឌការសន្ទនា សំដៅ
ផ្លាស់ប្ដូរមតិទាក់ទិនដល់បញ្ហាកំពុងលេចឡើង ដូចជា បញ្ហាកសាងនិងអភិវឌ្ឍន៍ បញ្ហាយុទ្ធសាស្ត្រនិងអន្តរគមរបស់ប្រទេសធំៗឬបញ្ហា សមុទ្រខាងកើត។ស្ដីអំពី
បញ្ហាសមុទ្រខាងកើត គណៈប្រតិភូវៀតណាមបានផ្លាស់ ប្ដូរយ៉ាងស្មោះត្រង់ដោយ
ឈរលើស្មារតីស្ថាបនាជាមួយគណៈប្រតិភូចិន ក៏ដូចជាគណៈប្រតិភូនៃប្រទេស
ផ្សេងៗទៀតផងដែរ។គណៈប្រតិភូវៀតណាមបាននាំ ចេញរាល់សំណើរដែល
មានលក្ខណៈស្ថាបនា ដោយឈរលើមូលដ្ឋានទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រលើ
គ្រប់វិស័យរវាងវៀតណាមនិងចិន ដែលដំបូងបង្អស់គឺមិន ទុកឲ្យវិវាទកម្មកើតមាន
ឡើងជាដាច់ខាតបានឡើយ។ក្រោយនោះ ភាគីទាំង២នឹងសហការស្វែងរកដំ
ណោះស្រាយដើម្បីសហប្រតិបតិ្តការនៅតំបន់នានាដែលភាគីទាំង២បាន
ឯកភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ