វៀតណាមចូលរួមសកម្មភាពជម្រុញការផ្លាស់ប្តូរពាណិជ្ជកម្មMercosur-អាស៊ាន

វៀតណាមចូលរួមសកម្មភាពជម្រុញការផ្លាស់ប្តូរពាណិជ្ជកម្មMercosur-អាស៊ាន - ảnh 1
វៀតណាមចូលរួមសកម្មភាពជម្រុញការផ្លាស់ប្តូរពាណិជ្ជកម្មMercosur-អាស៊ាន


(VOVworld)-នាថ្ងៃទី១៥មេសា វៀតណាមបានចូលរួមសកម្មភាពជម្រុញការ ផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្លុកទីផ្សាររួមអាមេរិកខាងត្បូង (Mercosur) ជាមួយ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)នៅខេត្ត Tucuman ភាគខាងជើង
ប្រទេសអាហ្សង់ទីន។​ថ្លែងមតិនៅទីនេះ អនុព័ន្ធពាណិជ្ជកម្មនៃ ស្ថានទូត
វៀតណាមប្រចាំនៅ អាហ្សង់ទីន លោកស្រី Nguyen Thi Thanh Van បានរំលឹក ឡើងវិញនូវចំណុចលោតផ្លោះក្នុងដំណើការធ្វើសមាហរណកម្មតំបន់និងអន្តរ
ជាតិរបស់វៀតណាម ជាពិសេសគឺការចូលរួមយ៉ាងសកម្មរបស់វៀតណាមចូល
ក្នុង បណ្តាសកម្មភាពរបស់អាស៊ាន។ លោកស្រីឲ្យដឹងថែមទៀតថា នាពេល
កន្លង ទៅមានក្រុមហ៊ុនជាច្រើនរបស់អាហ្សង់ទីននិង អ៊ុយរូហ្គាយបានជួបធ្វើ
ការជាមួយ អនុព័ន្ធពាណិជ្ជកម្មវៀតណាមសំដៅស្វែងរកអំពីច្បាប់វិនិយោគ
បរទេស គ្រឿង ឈើ គ្រឿងសង្ហារឹមរបស់វៀតណាម ក៏ដូចជាការនាំចេញស្រា
ទំពាំងបាយជូ សាច់ គោ ទៅកាន់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ