វៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

(VOVWORLD) -នាថ្ងៃទី ១៣ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាមនិងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ( UNDP) ប្រចាំនៅវៀតណាមបានរៀបចំសិក្ខាសាលាអន្តរជាតិស្ដីពី"ការកសាងសមត្ថភាពរបស់វៀតណាមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ"។ 
វៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ - ảnh 1 វៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ប្រធានគណកម្មការនៃក្រសួងការពារប្រទេសទទួលបន្ទុកការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងលោក Kamal Malhotra អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម និងជាតំណាងរបស់ UNDP ប្រចាំនៅវៀតណាមបានអញ្ជើញធ្វើជាសហអធិបតីក្នុងសិក្ខាសាលានេះ។សិក្ខាសាលានេះសំដៅស្វែងរកវិធីសាស្រ្ត ខ្លឹមសារ ដំណើរការឲ្យសមស្រប ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាពចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងកសាងនាយកដ្ឋានរក្សាសន្តិភាពវៀតណាមឲ្យក្លាយទៅជាមជ្ឈមណ្ឌលហ្វឹកហ្វឺន បណ្តុះបណ្តាលនៅតំបន់ និងអន្តរជាតិលើវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ