វៀតណាមចូលរួមសន្និសីទ AIPA លើកទី ៣៣

មហាសន្និបាតអន្តរសភាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ AIPA លើកទី ៣៣ បាន
បើកនាយប់ថ្ងៃទី ១៧ កញ្ញា នៅ Lombok ឥណ្ឌូណេស៊ី ដោយប្រធានបទ “ បង្កើន
តួនាទីរបស់សភាឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ ២០១៥”។ អនុប្រធាន រដ្ឋសភា
វៀតណាម Tong Thi Phong ដឹកនាំគណៈប្រតិភូរវៀតណាមបានចូលរួម សន្និសីទ
នេះ។ ថ្លែងមតិក្នុងពិធីបើក ប្រធាន AIPA លោក Marzuki Alie បានសង្កត់ធ្ងន់ទៅលើ
អត្ថន័យនិងសារសំខាន់របស់ AIPA លើកទី ៣៣ ដែលត្រូវ បានរៀបចំឡើងនៅ
ឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី ១៧ ដល់ទី ២២ កញ្ញា។ AIPA ៣៣ នឹងពិភាក្សារអំពីបណ្ដា
បញ្ហាដែលប្រទេសជាសមាជិកនានារួមគ្នាយកចិត្តទុកដាក់ លើវិស័យ នយោបាយ
សេដ្ឋកិច្ច សង្គម ក៏ដូចជា ការលំបាកសកល្បងរបស់ AIPA ក្នុងកាលៈទេសៈថ្មី សំដៅបង្កើនកិច្ចសហប្រតិបត្តិការអន្តរសភា រួមចំណែក រក្សារសន្តិភាព ស្ថិរភាព
សន្តិសុខ និងសម្បូររុងរឿងក្នុងតំបន់៕

វៀតណាមចូលរួមសន្និសីទ AIPA លើកទី ៣៣  - ảnh 1
អនុប្រធាន រដ្ឋសភាវៀតណាម Tong Thi Phong ដឹកនាំគណៈប្រតិភូរវៀតណាមបានចូលរួម សន្និសីទនេះ។(Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ