វៀតណាមចូលរួមសន្និសីទផ្សាភ្ជាប់សេដ្ឋកិច្ចតំបន់ប៉ែកឥសាន្តឥណ្ឌាជាមួយអាស៊ាន

វៀតណាមចូលរួមសន្និសីទផ្សាភ្ជាប់សេដ្ឋកិច្ចតំបន់ប៉ែកឥសាន្តឥណ្ឌាជាមួយអាស៊ាន - ảnh 1
វៀតណាមចូលរួមសន្និសីទផ្សាភ្ជាប់សេដ្ឋកិច្ចតំបន់ប៉ែកឥសាន្តឥណ្ឌាជាមួយអាស៊ាន (Image: VNA)


(VOVworld) – ចាប់ពីថ្ងៃទី ៧ ដល់ទី ៩ មេសា សន្និសីទផ្សាភ្ជាប់សេដ្ឋកិច្ចតំបន់
ប៉ែកឥសាន្តឥណ្ឌានិងអាស៊ានបានប្រព្រឹត្តទៅជាលើកដំបូងនៅទីក្រុង Imphal
រដ្ឋ Manipur ឥណ្ឌា។ ថ្លែងមតិនៅសន្និសីទ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ
ឥណ្ឌា លោក  Ton Sinh Thanh បានអះអាងថា៖ វៀតណាមជានិច្ច កាលគាំទ្រ
គោលនយោបាយឆ្ពោះទៅខាងកើតរបស់ឥណ្ឌា ព្រមទាំង សង្កត់ធ្ងន់ ទៅលើ
ភាពចាំបាច់អនុវត្តយ៉ាងខ្លាំងបណ្ដាគំរោងការណ៍តភ្ជាប់ផ្លូវគោក ផ្លូវដែក និង
ផ្លូវសមុទ្ររួមជាមួយផ្លួវអាកាសចរណ៍រវាងតំបន់ប៉េកឥសាន្តឥណ្ឌាជាមួយ
 ប្រទេសអាស៊ាននានា ក៏ដូចជា បង្កលក្ខណៈងាយស្រួលសំរាប់ការផ្លាស់ប្តូរ
 ពាណិជ្ជកម្មនៅតំបន់ច្រកទ្វារព្រំដែនប៉ែកឥសាន្តជាមួយប្រទេសជិតខាងនា
នា។ លោក​  Ton Sinh Thanh បានជឿជាក់ថា៖ ប្រសិនបើមានបន្ថែមគោលន
យោ បាយអាទិភាពថែមទៀត តំបន់ប៉ែកឥសាន្តឥណ្ឌានឹងទាក់ទាញការ
វិនិយោគមិន ត្រឹមតែពីអាជីវករឥណ្ឌា ប៉ុណ្ណោះទេ ថែមទៀត អាជីវករអាស៊ាន
ក្នុងនោះមាន វៀតណាម ទៀតផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ