វៀតណាមចូលរួមសន្និសិទមន្រ្តីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ

វៀតណាមចូលរួមសន្និសិទមន្រ្តីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ - ảnh 1
គណៈប្រតិភូចូលរួមក្នុងសន្និសីទ ADSOM+ (រូបថតៈ qdnd.vn)

(VOVworld)-នាព្រឹកថ្ងៃទី ២៦ មេសានៅទីក្រុងសៀមរាប(កម្ពុជា)សន្និសីទមន្ត្រីការ
ពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ(ADSOM+) បានបើកដោយមានការចូលរួម របស់ប្រទេសជាសមាជិក អាស៊ានទាំង ១០ និងប្រទេសដៃគូរចំនួន ៨ ទៀត រួមមាន
អូស្រ្តាលី ចិន ឥណ្ឌា កូរ៉េខាងត្បូង ញូវហ្សីលលែន រុស្ស៊ីនិងអាមេរិក។ គណៈប្រតិភូ
វៀតណាមចូលរួមស្និសីទនេះដឹកនាំដោយ អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស ឧត្តម
សេនីយ៌ផ្កាយ៣ Nguyen Chi Vinh។ ថ្លែងមតិក្នុងពិធីបើក ឧបនាយករដ្ឋមន្រ្តីរាជរដ្ឋា
ភិបាលកម្ពុជា និងជារដ្ឋ មន្ត្រីការពារជាតិ Tea Banh បានអំពាវនាវបណ្តាប្រទេសជា
សមាជិកអាស៊ាន និងបណ្តាប្រទេសដៃគូរ រក្សាតួនាទីស្នូលនិងសកម្មដើម្បីក្លាយទៅ
ជាកងកម្លាំងដ៏សែនសំខាន់កសាងសន្តិសុខក្នុងតំបន់ដោយចំហ តម្លាភាព និងរួមចំ
ណែក គាំទ្រនិងជម្រុញការបង្កើតសហគមន៌នយោបាយ សន្តិសុខអាស៊ាននាឆ្នំា
២០១៥។ តាមរបៀបវារៈ នៅក្នុង ADSOM+ លើកនេះ តំណាងប្រទេសនានា នឹង
ផ្លាស់ប្តូរទស្សនៈអំពីសន្តិសុខតំបន់ បញ្ហាការពារជាតិនិងបញ្ហាមួយចំនួន ទៀតផង៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ