វៀតណាមចូលរួមសន្និសីទរបស់អ.ស.បស្ដីពីពាណិជ្ជកម្មនិងវឌ្ឍនភាពលើកទី១៤

វៀតណាមចូលរួមសន្និសីទរបស់អ.ស.បស្ដីពីពាណិជ្ជកម្មនិងវឌ្ឍនភាពលើកទី១៤  - ảnh 1
ជំនួយការផ្ទាល់រដ្ឋមន្រ្តីការបរទេសលោក Vu Quang Minh ប្រធានគណៈប្រតិភូវៀតណាមចូលរួមសន្និសីទ UNCTAD លើកទី១៤ (រូបថត៖tgvn.com.vn)

(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់អគ្គលេខាធិការសន្និសីទអ.ស.បស្ដីពី
ពាណិជ្ជកម្មនិង វឌ្ឍនភាព (UNCTAD) គណៈប្រតិភូវៀតណាមដឹកនាំដោយជំនួយ
ការផ្ទាល់រដ្ឋមន្រ្តីការបរទេសលោក Vu Quang Minh បានចូលរួមសន្និសីទ UNCTAD
 លើកទី១៤ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២២ កក្កដា នៅរដ្ឋធានី Nairobi ប្រទេស
កេនយ៉ា។ថ្លែងមតិនៅសម័យប្រជុំពេញអង្គរដំបូងនៃសន្និសីទលើកនេះនាថ្ងៃទី១៨
 កក្កដា ប្រធានគណៈប្រតិភូវៀតណាម បានឧទ្ទេសនាមអំពីការខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការជំរុញខ្លាំងកំណែទម្រង់ បង្កើនភាពម្ចាស់ការធ្វើសមា
ហរណកម្ម កាត់បន្ថយរបាំងពាណិជ្ជកម្ម លើកកំពស់សមត្ថភាពគ្រប់គ្រងជាតិ
បង្កបរិយាកាសងាយស្រួលដើម្បីទាក់ទាញការវិនិយោគនិងជំរុញពាណិជ្ជកម្មអន្តរ
ជាតិ។រាល់ការខំប្រឹងប្រែងពោលខាងលើរួមជាមួយការជួយឧបត្ថម្ភរបស់សហ
គមន៍អន្តរជាតិបានរួមវិភាគទានយ៉ាង សកម្មក្នុងកំណើនសេដ្ឋកិច្ច កិច្ចការកាត់
បន្ថយភាពក្រីក្រនិងនាំវៀតណាមក្លាយ ទៅជាប្រទេសមានចំណូលមធ្យម ព្រម
ទាំងផ្ដោតការយកចិត្តទុកដាក់ដល់កិច្ច ការពារបរិស្ថាននិងធានាសមភាពសង្គម។
វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តជួយឧបត្ថម្ភសំរាប់ប្រទេសមាន
ចំណូលទាបនិងខឿនសេដ្ឋកិច្ចកំពុងផ្លាស់ប្ដូរនានា។
ក្នុងក្របខ័ណ្ឌសន្និសីទលើកនេះ គណៈប្រតិភូវៀតណាមក៏ចូលរួមកិច្ចប្រជុំ
របស់ មន្ត្រីជាន់ខ្ពស់និងសន្និសីទរដ្ឋមន្ត្រីក្រុម G៧៧និងចិន បណ្ដាសកម្មភាព
របស់ វេទិកាទំនិញសកល វេទិកាវិនិយោគពិភពលោក វេទិកាសេវាកម្មពិភព
លោកនិង របស់អង្គការបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង (Francophonie)
ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ