វៀតណាមចូលរួមសម័យបិទមហាសន្និបាតសហភាពអន្តរសភាពិភពលោក (IPU) លើកទី១៤២

(VOVWORLD) - អង្គប្រជុំក៏បានអនុម័តលើខ្លឹមសារមួយចំនួនដូចជា៖ សេចក្ដីសម្រេចចិត្ត ស្ដីពីយុទ្ធសាស្ត្រសភាដើម្បីពង្រឹងសន្តិភាពនិងសន្តិសុខប្រឆាំងហានិភ័យនិង ជម្លោះដោយគ្រោះមហន្តរាយពាក់ព័ន្ធដល់ការប្រែប្រួលអាកាសធាតុ; សេចក្ដីសម្រេច ចិត្តស្ដីពីការរួមបញ្ចូលការផ្លាស់ប្ដូរឌីជីថលនិងសេដ្ឋកិច្ចវិលជុំ ដើម្បីសម្រេចបានគោល ដៅអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសគឺការប្រើប្រាស់និងការផលិតដោយមានការ ទទួលខុសត្រូវ។

វៀតណាមចូលរួមសម័យបិទមហាសន្និបាតសហភាពអន្តរសភាពិភពលោក (IPU) លើកទី១៤២ - ảnh 1គណៈប្រតិភូវៀតណាមចូលរួមសម័យបិទ។ (រូបថត៖ qdnd.vn)
នាយប់ថ្ងៃទី២៧ ខែឧសភា នៅអគាររដ្ឋសភា ប្រធានគណៈកម្មាធិការកិច្ចការ បរទេសនៃរដ្ឋសភា វៀតណាម លោក Vu Hai Ha រួមជាមួយតំណាងនៃគណៈ អចិន្ត្រៃយ៍គណៈកម្មាធិការកិច្ចការបរទេស បានចូលរួមសម័យប្រជុំពេញអង្គនិងសម័យ បិទមហាសន្និបាតសហភាពអន្តរសភាពិភពលោក (IPU) លើកទី១៤២ ក្រោមអធិបតី ភាពរបស់ប្រធាន IPU លោក Duarte Pacheco។
សម័យប្រជុំពេញអង្គបានពិភាក្សាអំពីខ្លឹមសារជាច្រើនពាក់ព័ន្ធដល់ប្រធានបទ “ជំនះលើជម្ងឺរាត ត្បាតនាសព្វថ្ងៃនិងការកសាងអនាគតឲ្យកាន់តែល្អប្រសើរ៖ តួនាទី របស់សភា”។ អង្គប្រជុំក៏បានអនុម័តលើខ្លឹមសារមួយចំនួនដូចជា៖ សេចក្ដីសម្រេចចិត្ត ស្ដីពីយុទ្ធសាស្ត្រសភាដើម្បីពង្រឹងសន្តិភាពនិងសន្តិសុខប្រឆាំងហានិភ័យនិង ជម្លោះដោយគ្រោះមហន្តរាយពាក់ព័ន្ធដល់ការប្រែប្រួលអាកាសធាតុ; សេចក្ដីសម្រេច ចិត្តស្ដីពីការរួមបញ្ចូលការផ្លាស់ប្ដូរឌីជីថលនិងសេដ្ឋកិច្ចវិលជុំ ដើម្បីសម្រេចបានគោល ដៅអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសគឺការប្រើប្រាស់និងការផលិតដោយមានការ ទទួលខុសត្រូវ។
នៅក្នុងក្របខ័ណ្ឌនៃមហាសន្និបាត IPU ១៤២ គណៈកម្មាធិការអចិន្រ្តៃយ៍នានា របស់ IPU ក៏បានពិភាក្សាគ្នា ហើយមហាសន្និបាត IPU ១៤២ បានចេញសេចក្ដី សម្រេចចិត្តស្ដីពីបញ្ហាសំខាន់ៗលើវិស័យសន្តិសុខ-សន្តិភាព; ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព; ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស តួនាទីរបស់សមាជិកសភាវ័យ ក្មេងក្នុងដំណើរការស្ដារឡើងវិញក្រោយជម្ងឺរាតត្បាត និងការជំរុញសមភាពយេនឌ័រ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ