វៀតណាមចូលរួមសម័យប្រជុំគណៈកម្មាធិការរំសាយសព្វាវុធនិងសន្តិសុខអន្តរជាតិ
(VOVWORLD) -ក្នុងរយៈពេលពីថ្ងៃទី២ដល់ថ្ងៃទី១០តុលា នៅទីស្នាក់ការអង្គការសហប្រជាជាតិ បានប្រព្រឹត្តទៅសម័យពិភាក្សាទូទៅនៃគណៈកម្មាធិការរសាយសព្វាវុធនិងសន្តិសុខ អន្តរជាតិ (គណៈកម្មាធិការទី១) ក្នុងក្របខ័ណ្ឌកិច្ចប្រជុំលើកទី៧២នៃក្រុមប្រឹក្សាអង្គការសហប្រជាជាតិ។
ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀត ណាមអមអង្គការសហប្រជាជាតិ |
អញ្ជើញថ្លែងមតិក្នុងពិធីបើក ប្រធានមហាសន្និបាតអង្គការ សហប្រជាជាតិ លោក Miroslav Lajcak បានវាយតម្លៃថា ការសាកល្បងមួយក្នុង ចំណោមរាល់ការសាកល្បងដែលពិភពលោកកំពុងប្រឈមមុខគឺ វិបត្តិអាវុធនុយក្លេ អ៊ែរ ព្រមទាំងអំពាវនាវឲ្យប្រទេសទាំងអស់ បង្កើនកិច្ចសហប្រតិបត្តិការនយោបាយ សំដៅជម្រុញការរំសាយសព្វាវុធនិងប្រឆាំងនឹងការរីកសាយភាយអាវុធនុយក្លេអ៊ែរ ឈរ លើមូលដ្ឋាននៃសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ។ អញ្ជើញថ្លែងមតិក្នុងជំនួប នេះ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀត ណាមអមអង្គការសហប្រជាជាតិបានអះអាងនូវគោលជំហមុនក៏ដូចជាក្រោយរបស់ វៀតណាមគឺលើកកំពស់លទ្ធិពហុភាគីនិយមឈរ លើមូលដ្ឋានគោរពច្បាប់ធម្មនុញ្ញអង្គការសហប្រជាជាតិនិងចាត់ទុកនោះជាគោលការណ៍សំខាន់ក្នុងការចរចានិងជារបៀបទាក់ទងល្អជួយកសាងទំនុកទុកចិត្តក្នុងការដោះស្រាយបញ្ហាអន្តរ ជាតិទាំងអស់។ ក្នុងឱកាសនេះ លោកស្រី Nguyen Phuong Nga បានឲ្យដឹងថា វៀតណាមមានបំណងទទួលការជួយឧបត្ថម្ភរបស់សហគមន៍អន្តរជាតិក្នុងការអនុវត្ត ប្រកបដោយប្រសិទ្ធភាពកម្មវិធីសកម្មភាពជាតិជំនះពុះពារនូវផលវិបាកដោយគ្រាប់ បែមីនក្រោយសង្គ្រាមដំណាក់កាល២០១៩ -២០២៥ ជាពិសេសលើវិស័យបោស សំអាតគ្រាប់បែកមីននិងជួយឧបត្ថម្ភជនរងគ្រោះ៕