វៀតណាមចូលរួមសម័យប្រជុំលើកទី ១០៩ នៃសន្និសីទការងារអន្តរជាតិ

(VOVWORLD) -  នារសៀលថ្ងៃទី ១១ មិថុនា (ម៉ោងនៅវៀតណាម) រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung បានតាងនាមគណៈប្រតិភូរដ្ឋាភិបាលវៀតណាម  ថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំលើកទី ១០៩ នៃសន្និសីទការងារអន្តរជាតិ។

វៀតណាមចូលរួមសម័យប្រជុំលើកទី ១០៩ នៃសន្និសីទការងារអន្តរជាតិ - ảnh 1គណៈប្រតិភូត្រីភាគីវៀតណាមដឹកនាំដោយរដ្ឋមន្រ្តី Dao Ngoc Dung ចូលរួមសន្និសីទតាមអ៊ិនធឺរណែត  (រូបថត៖ VGP/Thu Cuc)

ថ្លែងនៅក្នុងសម័យប្រជុំពិភាក្សាទូទៅ រដ្ឋមន្ត្រី លោក Dao Ngoc Dung បានសម្តែងនូវការស្វាគមន៍និងឯកភាពខ្ពស់ជាមួយប្រធានបទនៃសន្និសីទ ហើយទន្ទឹមនឹងនោះបានគាំទ្រគំនិតផ្តួចផ្តើមរបស់អង្គការ ILO ស្តីពី “ការឆ្លើយតបជាសកលឆ្ពោះទៅរកការស្តារ ដោយយកមនុស្សជាមជ្ឈមណ្ឌល បន្ទាប់ពីវិបត្តិជំងឺរាតត្បាតកូវីដ ១៩”។ តាមលោករដ្ឋមន្រ្តី Dao Ngoc Dung ទាំងនេះក៏ជាអាទិភាពដែលរដ្ឋាភិបាល វៀតណាមកំពុងជំរុញការអនុវត្ត។  ចាប់តាំងពីជំងឺរាតត្បាត កូវីដ ១៩ បានផ្ទុះឡើងនៅលើពិភពលោកនិងបានឆ្លងរាលដាលដល់វៀតណាមនៅដើមឆ្នាំ ២០២០ ដោយមានការស្រុះចិត្តគំនិតគ្នានិងការគាំទ្រពីពលករ សហគមន៍អាជីវកម្មនិងសង្គមទាំងមូល វៀតណាមបានអនុវត្តន៍រាល់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ការប្រយុទ្ធនិងគ្រប់គ្រងជំងឺរាតត្បាត ដោយចាត់ទុកការប្រយុទ្ធនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង”។ ជាមួយនឹងដំណោះស្រាយយ៉ាងហ្មត់ចត់របស់រដ្ឋាភិ បាលនិងការខិតខំប្រឹងប្រែងរបស់សហគមន៍អាជីវកម្មនិងនិយោជិក ទោះបីជូបប្រទះនឹងការលំបាកជាច្រើនក៏ដោយ ប៉ុន្តែនៅឆ្នាំ ២០២០ សេដ្ឋកិច្ចរបស់វៀតណាមនៅតែរក្សាអត្រាកំណើន ២,៩១% ដដែល។ បច្ចុប្បន្ននេះ រដ្ឋាភិបាលវៀតណាមបន្តអនុវត្តន៍គោលដៅពីរទន្ទឹមគ្នា  គឺប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពផង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដោយយកមនុស្សជាមជ្ឈភាពផង។

សន្និសីទការងារអន្តរជាតិនេះ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធអ៊ីនធឺណេត ហើយតំណាងជាង ៤០០០ នាក់ មកពីសមាជិក ILO៕

ប្រតិកម្មទៅវិញ

ផ្សេងៗ