វៀតណាមចូលរួមសម្របសម្រួលសម័យ​ពិភាក្សា​រួមនៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នីតិកាលទី៧៧

(VOVWORLD) - សម័យពិភាក្សារួមនៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៧ បានបើកនាថ្ងៃទី២០ ខែកញ្ញា ក្រោមប្រធានបទ “គ្រារបត់៖ ដំណោះស្រាយផ្លាស់ប្តូ ចំពោះបញ្ហាប្រឈមតភ្ជាប់”។
វៀតណាមចូលរួមសម្របសម្រួលសម័យ​ពិភាក្សា​រួមនៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នីតិកាលទី៧៧ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំពិភាក្សា។ រូបថត៖ VOV

អញ្ជើញចូលរួម ព្រឹត្តិការណ៍នេះមានវត្តមានអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ប្រធានមហាសន្និបាតនីតិកាលទី ៧៧ លោក Csaba Kőrösi និងថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលនៃបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិយ៉ាងច្រើនកុះករ។ នៅក្នុងសម័យបើកអគ្គលេខាធិការអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា ទោះបីជាស្ថានភាពពិភពលោកមានការបែកបាក់គ្នាពីមួយថ្ងៃទៅមួយថ្ងៃ ពោរពេញទៅដោយការសាកល្បងក៏ដោយ ប៉ុន្តែនៅតែមានក្ដីសង្ឃឹម ប្រសិនបើសហគមន៍អន្តរជាតិអាចរួមកម្លាំងកាយចិត្តគ្មាធ្វើសកម្មផាព។ រាល់បញ្ហាប្រឈមជាសកល ដូចជាសន្តិសុខស្បៀងអាហារ សន្តិសុខថាមពល វិសមភាព ការប្រែប្រួលអាកាសធាតុ វឌ្ឍនភាពអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) និងសន្តិសុខតាមអ៊ីនធឺណិត បានតម្រូវឲ្យបណ្ដាប្រទេសរួមគ្នាសហការ សន្ទនា ដើម្បីឆ្ពោះទៅរកអនាគត់។

ក្នុងនាមជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអញ្ជើញចូលរួមសម្របសម្រួលសម័យ បើកកិច្ចពិភាក្សារួម។ សម័យពិភាក្សារួមនៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី៧៧ បានអូសបន្លាយដល់ថ្ងៃទី២៦ ខែកញ្ញាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ