វៀតណាមឆ្ពោះទៅកាន់ខឿនកសិកម្មស្អាតដោយប្រើបច្ចេកវិទ្យា NANO

(VOVWORLD) -ការអនុវត្តបច្ចេកវិទ្យា NANO ក្នុងវិស័យកសិកម្មកំពុងជាផ្លូវថ្មីដើម្បីអភិវឌ្ឍខឿន កសិកម្មប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពនៅវៀតណាម។
វៀតណាមឆ្ពោះទៅកាន់ខឿនកសិកម្មស្អាតដោយប្រើបច្ចេកវិទ្យា NANO - ảnh 1 វៀតណាមឆ្ពោះទៅខឿនកសិកម្មស្អាតដោយប្រើបច្ចេកវិទ្យា NANO (រូបថតឧទាហរណ៍)

នាបច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រវៀតណាមបានបង្កើតឡើងផលិតផល NANO ក្នុង វិស័យកសិកម្ម សំដៅលើកកំពស់ប្រសិទ្ធភាពនូវទិន្នផល គុណភាពដំណាំ។ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានបច្ចេកវិទ្យាបរិស្ថានចំណុះបណ្ឌិតសភា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម លោកសាស្ត្រាចារ្យបណ្ឌិត Dang Dinh Kim បានឲ្យដឹងថា៖

 “យើងបានទទួលនូវសមិទ្ធិផលល្អៗមួយចំនួនពីការអនុវត្តបច្ចេកវិទ្យា NANO ជាពិសេសក្នុងវិស័យកសិកម្ម។ ឧទាហរណ៍ក្នុងការគ្រប់គ្រងគ្រាប់ពូជ កែលម្អ ល្បឿនដំណុះរីកលូតលាស់ គុណភាពទិន្នផលនៃការប្រមូលផលជាដើម។ ការអនុវត្តបច្ចេកវិទ្យា NANO ក្នុងវិស័យកសិកម្មប្រកបដោយជោគជ័យ គប្បីវាយ តម្លៃឲ្យបានត្រឹមត្រូវចំពោះតម្រូវការទីផ្សារ តម្រូវការផលិតកម្ម។ សហគ្រាសក៏ ត្រូវការជួយឲ្យអ្នកវិទ្យាសាស្ត្រទាក់ទង់នឹងសមិទ្ធិផលនៃការស្រាវជ្រាវ ផលិតកម្ម និងអភិវឌ្ឍន៍ទៅកាន់ទីផ្សារ ហើយផ្តល់ព័ត៌មានជូនអតិថិជន រួមទាំងសហការ យ៉ាងជិតស្និទជាមួយរដ្ឋ អ្នកវិទ្យាសាស្រ្ត សហគ្រាសនិងអតិថិជនផងដែរ។”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ