វៀតណាមឆ្ពោះទៅរកការតភ្ជាប់ជាមួយនឹងមជ្ឈមណ្ឌលប្តូរសរីរាង្គធំៗក្នុងតំបន់

(VOVWORLD) -  នៅឯសិក្ខាសាលាអន្តរជាតិស្តីពីការសម្របសម្រួលការប្តូរសរីរាង្គ ដោយក្រសួងសុខាភិបាល វៀត ណាម រៀបចំឡើងនាព្រឹកថ្ងៃទី ១៨ ខែមីនា នៅទីក្រុងហាណូយ អ្នកឯកទេសខាងសុខាភិបាលបានលើកឡើងថា គួរតែមានដំណោះស្រាយដើម្បីដោះស្រាយភាពខ្វះចន្លោះ នា នាដើម្បីឆ្ពោះទៅរកការតភ្ជាប់ជាមួយមជ្ឈមណ្ឌលប្តូរសរីរាង្គធំៗនៅក្នុងតំបន់ រួមចំណែកជួយសង្គ្រោះជីវិតមនុស្សជាច្រើនផងដែរ។

បច្ចុប្បន្ននេះនៅវៀតណាមមានមជ្ឈមណ្ឌលប្តូរសរីរាង្គចំនួន ១៩ កន្លែង ប៉ុន្តែទាំងអស់សុទ្ធសឹងនៅខ្វះសរីរាង្គសម្រាប់ការប្តូរសរីរាង្គជូនអ្នកជំងឺ។ ក្នុងពេលជាមួយគ្នានេះ ជារៀងរាល់ថ្ងៃនៅមន្ទីរពេទ្យនានា តែងតែមានអ្នកជំងឺរាប់សិបនាក់ដែលស្លាប់ខួរក្បាល ប៉ុន្តែករណីបរិច្ចាគសរីរាង្គគឺនៅតិចតួចណាស់។ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀត ណាមលោក  Nguyen Viet Tien បានឲ្យដឹងថា វាចាំបាច់ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធតភ្ជាប់ព័ត៌មានក្នុងប្រទេសនិងតំបន់។ លោកឲ្យដឹងថែមទៀតថា “បច្ចុប្បន្ននេះ ការតភ្ចាប់ព័ត៌មានរបស់មជ្ឈមណ្ឌលប្តូរសរីរាង្គទាំង១៩នៅវៀតណាមវៀតណាមមិនសូវទំនើបទេ។  នៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ ដូចជាសហរដ្ឋអាមេរិក កម្មវិធីតភ្ជាប់របស់ពួកគេជួយពិនិត្យមើលនិងតភ្ជាប់ព័ត៌មានយ៉ាងឆាប់រហ័ស។ យើងគួរតែអភិវឌ្ឍន៍ ដើម្បីឈានដល់ការទាក់ទងផ្ទាល់នឹងទំនើបកម្មដើម្បីឱ្យយើងអាចសម្របសម្រួលការប្តូរសរីរាង្គកាន់តែលឿននិងកាន់តែមានប្រសិទ្ធិភាព។ ជាងនេះទៅទៀត ឆ្ពោះទៅរកការភ្ជាប់ជាមួយនឹងមជ្ឈមណ្ឌលប្តូរសរីរាង្គដ៏ធំៗនៅក្នុងតំបន់តែម្តង”។

សូមគូសបញ្ជាក់ថា នៅវៀតណាមបច្ចុប្បន្ន មានមនុស្សជិត ២០ម៉ឺននាក់បានចុះឈ្មោះដើម្បីបរិច្ចាគសរីរាង្គបន្ទាប់ពីការស្លាប់ គឺកើនឡើងរាប់រយដង បើប្រៀបធៀបទៅនឹង រយៈពេល ៥ ឆ្នាំមុននេះ។ យ៉ាងណាមិញ វៀតណាមក៏ធ្វើការប្តូរសរីរាង្គបានជាង៣ ពាន់ករណីរួចមកហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ