វៀតណាមជាដៃគូទំនុកទុកចិត្តរបស់សហគមន៍នៃបណ្តាប្រទេសអាស៊ី-អាហ្វ្រិក

(VOVworld)-ក្នុងការឆ្លើយសំភាសន៍អ្នកសារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សន កិច្ចចូលរួមសន្និសីទកំពូលអាស៊ី-អាហ្វ្រិក និងពិធីរំលឹកខួបលើកទី៦០នៃសន្និសីទ
Bangdung ១៩៥៥ របស់លោកប្រធានរដ្ឋវៀតណាម Truong Tan Sang ​អនុរដ្ឋ មន្ត្រី
ការបរទេសវៀតណាម​លោក Ha Kim Ngoc បានអះអាងថា វៀតណាមជា ដៃគូ
ទំនុកទុកចិត្ត ជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍បណ្តាប្រ ទេស
អាស៊ី-អាហ្រ្វិក។ រាល់បទថ្លែងមតិរបស់ថ្នាក់ដឹកនាំវៀតណាមនៅទីនេះ ជួយ​ឲ្យ
មិត្តភក្តិអន្តរជាតិ យល់ច្បាស់ជាងទៀតការខំប្រឹងប្រែងរបស់វៀតណាមរួម
ជាមួយ បណ្តាប្រទេសអាស៊ាន​កសាងតំបន់អាស៊ី-អាគ្នេយ៍មួយសន្តិភាព ស្ថិរភាព
និងសម្បូរុងរឿង ក្នុងនោះសង្កត់ធ្ងន់ទៅលើសំណូមពរដោះស្រាយដោយសន្តិវិធី ជំលោះនានាឲ្យស្របនឹងច្បាប់អន្តរជាតិ​ ធានាសេរីភាពនិងសន្តិសុខ សុវត្ថិភាព
នាវាចរណ៍ អាកាសចរណ៍។ សារដែលបានលោក Truong Tan Sang លើក ឡើង
ក្នុងសន្និសីទ ស្តីពី “បង្កើនការផ្សាភ្ជាប់ទ្វីបអាស៊ីនិងអាហ្វ្រិក ដើម្បីសន្តិភាព ភាពសម្បូរុងរឿងរបស់ពិភពលោក ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ” ទទួលបានការយកចិត្តទុកដាក់ជាច្រើនរបស់មិត្តភក្តិអាស៊ីនិងអាហ្រ្វិក។​វៀត ណាមក៏មានការរួមចំណែកយ៉ាងសកម្មទៅលើបណ្តារបៀបវារៈរបស់សន្និសីទ ដោយភ្ជាប់ជាមួយខ្លឹមសារសំខាន់ចំពោះវៀតណាមទាក់ទិនដល់បញ្ហាសមុទ្រ ខាងកើតនិងសន្តិសុខប្រភពទឹក។

វៀតណាមជាដៃគូទំនុកទុកចិត្តរបស់សហគមន៍នៃបណ្តាប្រទេសអាស៊ី-អាហ្វ្រិក - ảnh 1
លោក Truong Tan Sang ថតរួបជាមួយបណ្តាប្រធានចូលរួមសន្នុិសីទ
 (រូបថតៈ TTXVN)

        នៅខាងក្រៅសន្និសីទ លោកប្រធានរដ្ឋវៀតណាមបានមានជំនួបសន្ទនា ជាមួយប្រធានគណៈប្រតិភូចំនួន២៥ប្រទេស។ តាមរយៈបណ្តាជំនួបនេះ ប្រទេសទាំងអស់មានបំណងសហប្រតិបត្តិការលើគ្រប់វិស័យ មានផលប្រ
យោជន៍រួម ដោយឈរលើមូលដ្ឋានទំនាក់ទំនងដ៏ល្អប្រសើរវាងវៀតណាម
ជាមួយបណ្តា ប្រទេសកំពុងអភិវឌ្ឍន៍ទ្វីបអាស៊ីនិងអាហ្វ្រិក។

        លោក Ha Kim Ngoc ក៏ឲ្យដឹងថែមទៀតថា សន្និសីទBangdungបានអនុ
ម័ត លើឯកសារចំនួន៣ រួមមាន សារ Bangdung អំពីបង្កើនកិច្ចសហប្រតិបត្តិ
ការរវាង បណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធនិងកំពុងអភិវឌ្ឍន៍ ដើម្បីជម្រុញ
សន្តិភាព ភាព សម្បូរុងរឿងលើពិភពលោក សេចក្តីថ្លែងការណ៍អំពីបង្កើន
កម្លាំងរស់នៃទំនាក់ ទំនងដៃគូយុទ្ធសាស្រ្តថ្មីអាស៊ី-អាហ្រ្វិក និងសេចក្តីថ្លែង
ការណ៍អំពីប៉ាឡេស្ទីន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ