វៀតណាមជាដៃគូសំខាន់ខាងបច្ចេកវិទ្យាព័ត៏មានរបស់ជប៉ុន

(VOVworld) - ក្នុងក្របខ័ណ្ឌវេទិការជាន់ខ្ពស់ខាងបច្ចេកវិទ្យាព័ត៏មានវៀតណាម -​
ASOCIO២០១៤នាថ្ងៃទី៣០ តុលាប្រធានរដ្ឋសភាវ​ៀតណាមលោកNguyen Sinh
Hungបានទទួលជួបសន្ទនាជាមួយគណះប្រតិភូASOCIOនិងវថ្នាក់ដឹកនាំនៃអង្គភាព
អាជីវកម្មបច្ចេកវិទ្យាព័ត៌មានធំៗនៅក្នុងតំបន់ដឹកនាំដោយលោកប្រធានAbdullah
Kafi។នៅឱកាសនេះដែរ ទិវាបច្ចេកវិទ្យាព័ត៏មានជប៉ុនឆ្នាំ២០១៤លើកទី៨បាន
ប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយនៃប្រទេសវៀតណាម។ដោយមានជំនួបប្រា
ស្រ័យ ការផ្លាស់ប្ដូរព័ត៏មានរវាងអង្គភាពអាជីវកម្មជាសមាជិក ASOCIO ជប៉ុន និង
វៀតណាមបង្កើតយថាទស្សន៍សហប្រតិបតិ្តការជាច្រើននាពេលអនាគត។
ទិវាច្ចេកវិទ្យាព័ត៏មានជប៉ុនឆ្នាំនេះ បានប្រមូលពិភាគ្សាអំពីខ្លឹមសារសំខាន់ចំនួន២
នោះគឺ ការអភិវឌ្ឍន៍ប្រភពធនធានមនុស្សសំរាប់កិច្ចសហប្រតិបតិ្តការខាងបច្ចេក
វិទ្យាព័ត៏មានវៀតណាម-ជប៉ុន និងកិច្ចសហប្រតិបតិ្តការវៀតណាម-ជប៉ុនក្នុង
គម្រោងការណ៍ធំៗ។លោក Truong Gia Binh ប្រធានសមាគមsoftwareនិងសេវាកម្ម
បច្ចេកវិទ្យាព័ត៏មានវៀតណាម បានឲ្យដឹងថា វៀតណាមជាដៃគូធំទី២របស់ជប៉ុន
កាលពីឆ្នាំ២០១២មក និងបានអង្គភាពអាជីវកម្មជប៉ុនពេញនិយមបំផុត។ប៉ុន្តែវៀត
ណាមត្រូវខំប្រឹងប្រែងថែមទៀតដើម្បីឆ្លើយតបតម្រូវការអំពីធនធានមនុស្សរបស់
ជប៉ុនក្នុងវិស័យនេះ។

វៀតណាមជាដៃគូសំខាន់ខាងបច្ចេកវិទ្យាព័ត៏មានរបស់ជប៉ុន - ảnh 1
លោក Truong Gia Binh (ខាងឆ្វេង) ប្រធានសមាគមsoftwareនិងសេវាកម្មបច្ចេកវិទ្យាព័ត៏មានវៀតណាម​នៅសន្និសីទ


“សមត្ថភាពបណ្ដុះបណ្ដាលរបស់វៀតណាមកើនយ៉ាងឆាប់រហ័សនាប៉ុន្មានឆ្នាំកន្លង
ទៅ ប៉ុន្តែមិនទាន់ឆ្លើយតបតម្រូវការរបស់ជប៉ុននៅឡើយ។នាបច្ចុប្បន្ន ការខិតខំប្រឹង
ប្រែងបង្រៀនភាសាជប៉ុន នៅក្នុងបណ្ដាសាលាបច្ចេកវិទ្យាព័ត៏មាននៃវៀតណាម
នៅតែមានកម្រិតណាស់។ហើយការសាកល្បងធំបំផុតគឺជាវិស្វករធ្វើតួនាទីជាត
ភ្ជាប់ នោះគឺជាវិស្វករបច្ចេកវិទ្យាព័ត៏មាននិយាយបានភាសាជប៉ុនហើយយល់ដឹង
អំពីបែបផែនធ្វើការបស់ជប៉ុន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ