វៀតណាមជាដៃគូសំខាន់របស់ញូវែលហ្សេឡង់ក្នុងតំបន់

វៀតណាមជាដៃគូសំខាន់របស់ញូវែលហ្សេឡង់ក្នុងតំបន់ - ảnh 1
ឯកអគ្គរដ្ឋទូតញូវែលហ្សេឡង់ប្រចាំនៅវៀតណាមលោក Haike Manning

(VOVworld) - ឆ្លើយសម្ភាសន៍សារព័ត៌មានក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី
៤០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងញូវែលហ្សេឡង់ ឯកអគ្គរដ្ឋ
ទូតញូវែលហ្សេឡង់ប្រចាំនៅវៀតណាមលោក​ Haike Manning បានសង្កត់ ធ្ងន់ថា៖ ទំនាក់ទំនងរវាងប្រទេសទាំង២បានអភិវឌ្ឍន៍ដ៏គួរឲ្យកត់សំគាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗ
នេះលើវិស័យជាច្រើន ដូចជាពាណិជ្ជកម្ម អប់រំ និងការពារជាតិ។វៀតណាមជា
ដៃគូដ៏សែនសំខាន់របស់ញូវែលហ្សេឡង់នៅក្នុងតំបន់ និងជាដៃគូសកម្មបំផុតរបស់
ញូវែលហ្សេឡង់ក្នុងប្លុកអាស៊ាន។តាមលោកថា តំលៃពាណិជ្ជកម្មរវាងវៀតណាម
និងញូវែលហ្សេឡង់នឹងមានឱកាសជាច្រើនដើម្បីអភិវឌ្ឍន៍ក្រោយពីការចរចារលើ
កិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិកដែលប្រទេសទាំង២ជាសមាជិក ត្រូវបានសំរេច
និងឆ្ពោះទៅការចុះហត្ថលេខា។

លើកិច្ចសហប្រតិបតិ្តការការពារជាតិ ប្រទេសទាំង២បន្តផ្ដោតសំខាន់ទៅលើការ
ងារបណ្ដុះបណ្ដាល ផ្លាស់ប្ដូរនាយទាហាន សហការយ៉ាងស្អិតរមួតក្នុងការចូលរួម សកម្មភាពរក្សាសន្តិភាពរបស់អ.ស.ប។ភាគីទាំង២ក៏បានគាំទ្រគ្នាទៅវិញទៅមក
នៅវេទិការអន្តរជាតិនិងតំបន់នានា ដូចជាវេទិការតំបន់អាស៊ាន (ARF) ឬសន្និសីទ
ថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ានបើក (ADMM+)ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ