វៀតណាមជាដៃគូអាទិភាពរបស់កាតានៅអាស៊ី-ប៉ាស៊ីហ្វិក

(VOVWORLD) - នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានអញ្ជើញជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស កាតា Sheikh Mohammed bin Abdulrahman Al-Thani ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២២។

វៀតណាមជាដៃគូអាទិភាពរបស់កាតានៅអាស៊ី-ប៉ាស៊ីហ្វិក - ảnh 1រដ្ឋមន្ត្រីការបរទេសលោក  Bui Thanh Son ជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា Sheikh Mohammed bin Abdulrahman Al-Thani (រូបថត៖ Nguyen Hong)

ក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានឯកភាពសម្របសម្រួលគ្នាយ៉ាងល្អក្នុងការរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតឆ្នាំ ២០២៣ ដោយផ្តោតលើការពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី អង្គការអន្តរជាតិនិងតំបន់ ដូចជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។

លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មកាតារ និងមូលនិធិវិនិយោគដើម្បីស្វែងយល់ទីផ្សារ និងវិនិយោគនៅវៀតណាម។ ទាក់ទិននឹងវិស័យទេសចរណ៍ លោករដ្ឋមន្ត្រី Bui Thanh Son បានសម្តែងនូវគោលបំណងស្វាគមន៍ភ្ញៀវទេសចរកាតារកាន់តែច្រើនមកទស្សនាវៀតណាមនាពេលខាងមុខ ក្នុងបរិបទដែលវិស័យទេសចរណ៍វៀតណាមកំពុងមានសន្ទុះ ងើបឡើងវិញខ្លាំងក្រោយពីជំងឺរាតត្បាតរាតត្បាត។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកាតា Sheikh Mohammed bin Abdulrahman Al-Thani បានអះអាងថា វៀតណាមជាដៃគូអាទិភាពរបស់កាតាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាគោលដៅគួរឲ្យទាក់ទាញសម្រាប់វិនិយោគិនកាតាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ