វៀតណាមជាដៃគូអាទិភាពរបស់ប៊ុលហ្គារីនៅអាស៊ី

(VOVWORLD) - បន្តដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប៊ុលហ្គារី នារសៀលថ្ងៃទី២៦ ខែតុលា នៅរដ្ឋធានី Sofia អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីស្តីទី Stefan Yanev និងទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេស Svetlan Stoev។

វៀតណាមជាដៃគូអាទិភាពរបស់ប៊ុលហ្គារីនៅអាស៊ី - ảnh 1អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីស្តីទីប៊ុលហ្គារី Stefan Yanev (រូបថត៖ Phuong Hoa/TTXVN)

ក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលនៃសាធារណរដ្ឋប៊ុលហ្គារី អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan មានបំណងចង់ពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ លោកស្រីអនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលទាំងពីរគួរតែពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរ និងទំនាក់ទំនងរវាងក្រសួង និងវិស័យ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនេះ លោកស្រីអនុប្រធានរដ្ឋបានស្នើឱ្យរដ្ឋាភិបាលប៊ុលហ្គារី ជួយគាំទ្រចំពោះការដែល EU ដកកាតលឿង IUU សម្រាប់អាហារសមុទ្រវៀតណាម ហើយអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសប៊ុលហ្គារីមកបណ្តាក់ទុននិងធ្វើអាជីវកម្មនៅវៀតណាម។

ខាងប៊ុលហ្គារីវិញ នាយករដ្ឋមន្ត្រីស្តីទី Stefan Yanev បានអះអាងថា វៀតណាមជាដៃគូអាទិភាពរបស់ប៊ុលហ្គារីនៅអាស៊ី ហើយបាននិយាយថា រដ្ឋាភិបាលប៊ុលហ្គារីនឹងជំរុញរដ្ឋសភាសម្រាប់អាណត្តិថ្មីនេះ ឲ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA); ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម-វិនិយោគ ក៏ដូចជាបានបញ្ជាក់ថា ភាគីប៊ុលហ្គារីនឹងបញ្ចប់បែបបទឆាប់ៗនេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យវប្បធម៌ និងទេសចរណ៍ក្នុងដំណាក់កាលថ្មី។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេស Svetlan Stoev បានស្នើភាគីទាំងពីរពង្រឹងកិច្ចសន្ទនាកម្រិតខ្ពស់ និងទំនាក់ទំនងទ្វេភាគី; រក្សាការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ; ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវធនធានជាអតីតនិស្សិត និងសហគមន៍វៀតណាមនៅប៊ុលហ្គារី ដើម្បីជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរឱ្យអភិវឌ្ឍលើគ្រប់វិស័យ។

ក៏នារសៀលថ្ងៃទី ២៦ តុលា អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានចូលរួមសន្និសីទធុរកិច្ចវៀតណាម - ប៊ុលហ្គារី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ