វៀតណាមជាទីមកដល់ពេញនិយមរបស់ភ្ញៀវទេសចរណ៍អេស្ប៉ាញ


វៀតណាមជាទីមកដល់ពេញនិយមរបស់ភ្ញៀវទេសចរណ៍អេស្ប៉ាញ - ảnh 1
វៀតណាមជាទីមកដល់ពេញនិយមរបស់ភ្ញៀវទេសចរណ៍អេស្ប៉ាញ (Image: VNA)

(VOVworld) – តាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនទេសចរណ៍របស់អេស្ប៉ាញ
Atrapalo បានឲ្យដឹងថា៖ វៀតណាមគឺជាប្រទេសនៅអាស៊ី-អាគ្នេយ៍ដែលត្រូវ
បានភ្ញៀវ ទេសចរណ៍នៃប្រទេសនេះជ្រើសរើសទៅទស្សនានារដូវក្តៅកន្លង
មក។ វៀតណាមឈរ លំដាប់ថ្នាក់ទី ៣ ក្រោយពីអាមេរិកនិងឥណ្ឌា ក្នុងតារាង
រៀបចំណាត់ថ្នាក់បណ្ដាប្រទេសដែលភ្ញៀវទេសចរណ៍អេស្ប៉ាញ់យកចិត្តទុក
ដាក់ទៅទេសចរណ៍ច្រើនដំផុត។ តាមតួលេខស្ថិតិបំរុងនៃអគ្គនាយកដ្ឋានស្ថិតិ
វៀតណាមបានឲ្យដឹងថា៖ វៀតណាម ទទួលបានភ្ញៀវទេសចរណ៍អេស្ប៉ាញ
ចំនួន ៣៣ ពាន់និង ២ រយ នាក់ នាឆ្នាំ ២០១៣ កើនឡើង ៦% បើប្រៀបនឹងឆ្នាំ
២០១២។ ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០១៤ ភ្ញៀវទេសរចណ៍អេស្ប៉ាញ់
បានហួសកំរិត ៣៤ ពាន់និង ២ រយនាក់ កើនឡើង ២៤% បើ ប្រៀបនឹងរយៈ
ពេលដូចគ្នានាឆ្នាំ ២០១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ